កងសន្តិសុខ​៤​នាក់​ត្រូវបាន​បាញ់សម្លាប់​នៅ​សាលារៀន​នៅ​ភាគខាងត្បូង​ថៃ​

532
ចែករម្លែក

​អ្នកស្ម័គ្រចិត្ត​ការពារ​ជន​ស៊ីវិល​៤​នាក់​ត្រូវបាន​បាញ់សម្លាប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១០​មករា​នៅឯ​សាលារៀន​មួយ​នៅ​តំបន់​ភាគខាងត្បូង​នៃ​ប្រទេស​ថៃ ដោយមាន​​សិស្ស​ច្រើន​នាក់​នៅ​ចម្ងាយ​ត្រឹមតែ​ប៉ុន្មាន​ម៉ែត្រ​ប៉ុណ្ណោះ​ពី​ការវាយប្រហារ​នេះ​ខណៈដែល​អំពើហិង្សា​និង​ការសម្លាប់​បាន​ចូលដល់​ឆ្នាំ​ទី​១៥​នៃ​ការបះបោរ​នៅ​តំបន់​​ជាប់​ព្រំដែន​ម៉ាឡេស៊ី​នេះ​។​

ជនរងគ្រោះទាំង៤នាក់នេះ បានកំពុងការពារសន្តិសុខនៅសាលារៀនមួយនៅស្រុកYarang នៅខេត្តPattani នៅពេលក្រុមជនប្រដាប់អាវុធ បានវាយប្រហារ

​តំបន់​ដាច់ស្រយាល​នៅជាប់​ព្រំប្រទល់​ប្រទេស​ម៉ាឡេស៊ី​នេះ​គេ​ឃើញ​មានការ​តស៊ូ​បះបោរ​របស់​ក្រុម​ឧទ្ទាម​ប្រឆាំង​ការគ្រប់គ្រង​របស់​ប្រទេស​ថៃ​ដែលមាន​អ្នក​កាន់​​សាសនាព្រះពុទ្ធ​ភាគច្រើន ជាង​មួយរយ​ឆ្នាំ​មកហើយ​។​

​ប្រជា​ការពារ​មូលដ្ឋាន​៤​នាក់​ដែល​ត្រូវបាន​សម្លាប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នោះ ជា​ជនជាតិ​អ៊ីស្លាម​និង​បាន​កំពុង​ការពារ​សន្តិសុខ​នៅ​សាលារៀន​មួយ​នៅ​ស្រុក​មួយ​នៅ​ខេត្ត​​ប៉ា​តានី នៅពេលដែល​ក្រុម​ជនប្រដាប់អាវុធ បាន​វាយប្រហារ​។​

​វី​ចា នូ​ប៉ា​នណ​យ ប៉ូលិស​នៅ​ស្រុក​Yarang បាន​និយាយប្រាប់​សារព័ត៌មាន​AFP​ថា​”​ពួកគេ ត្រូវបាន​បាញ់​ស្លាប់​នៅ​កន្លែងកើតហេតុ ។ ក្រុម​អ្នក​វាយប្រហារ​នេះ​ត្រូវបាន​​សង្ស័យថា​ជា​ក្រុម​ឧទ្ទាម​”៕ដោយ៖សុខា/sn