កង្វះ​ជំនាញ​ទន់​គឺជា​ឧបសគ្គ​មួយផ្នែក​សម្រាប់​វិនិយោគិន​បរ​ទស ក្នុងការ​មក​បោះទុន​វិនិយោគ​នៅ​កម្ពុជា​

820
ចែករម្លែក
  • 231
    Shares

ដោយ:សុផល​/ភ្នំពេញ ៖ កង្វះខាត​ជំនាញ​ទន់ (Soft Skill) របស់​ប្រជាជន​កម្ពុជា​គឺជា​ឧបសគ្គ​មួយផ្នែក​សម្រាប់​វិនិយោគិន​បរ​ទស ក្នុងការ​មក​បោះទុន​វិនិយោគ​នៅ​កម្ពុជា​។ នេះ​ជា​ប្រសាសន៍​របស់លោក ប៉ិច បូ​ឡែ​ន អគ្គ​នាយក្រុម​ហ៊ុន​វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប ក្នុង​សិក្ខាសាលា អភិវឌ្ឍ​អ្នកដឹកនាំ​សម្រាប់​សតវត្ស​ទី​២១ នៅ​សាលា រៀន​វ៉េ​ស្ទ​ឡា​ញន៍ សាខា​សន្ធរម៉ុក​នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៩។

លោក​បន្ថែមថា ជំនាញ​ទន់​ដែល​ប្រជាជន​កម្ពុជា​ត្រូវ​ព​ង្រឹ​ក​បន្ថែម​នោះ​មានដូចជា ធ្វើ ការ​ងារ​មាន​ទំនួល​ខុស​ត្រូវ មាន​តាំងចិត្ត​ខ្ពស់​ធ្វើការ​ប្រកបដោយ​គំនិត​ច្នៃប្រឌិត​ខ្ពស់ ត្រូវមាន​ផែនការ​ប្រចាំថ្ងៃ ប្រចាំខែ និង​ប្រចាំឆ្នាំ ត្រូវ​ចេះ​បែក​ចែក​អាទិភាព​ការងារ មួយណា​ត្រូវធ្វើ​មុន មួយណា​ត្រូវធ្វើ​បន្ទាប់ ត្រូវមាន​ជំនាញ​សហ​ការធ្វើការងារ​ក្រុម​មិនត្រូវ​ប្រកាន់​តែ​ពី​គំនិត​ខ្លួនឯង​មិន​ទទួលយក​គំនិត​របស់​អ្នកដទៃ ប្រកួត​ប្រកួតប្រជែង​យកឈ្នះ​ចាញ់ ត្រូវមាន​ការអភិវឌ្ឍ​ចំណេះដឹង បញ្ញា​ស្មារតី​ប្រចាំ​។​

លោក​បាន​បញ្ជាក់ថា ដោយ​មើលឃើញ​ពី​ចំណុច​ខ្វះខាត​ទាំងនោះ​ហើយ ទើប​ក្រុមហ៊ុន​របស់លោក​បាន​នាំយក​កម្មវិធី​ទម្លាប់​ទាំង​៧ (7 habits for Highy Effetive People) ពី​សហរដ្ឋអាមេរិក មក​ចែកចាយ​នៅ​ប្រទេស​កម្ពុជា ហើយ​លោក​ជឿជាក់ថា​កម្មវិធី​នេះ​នឹង​ជួយ​អប់រំ​ផ្លាស់ប្តូរ​ផ្នត់គំនិត ឥរិយាបថ​របស់​កុមារ និង​យុវជន​ជា​វិជ្ជមាន ជួយ​បង្កើន​លទ្ធភាព​ការងារ​របស់​បុគ្គលិក ការសិក្សា​របស់​សិស្ស​រី​ក​ចំរើន​ខ្ពស់​។​

​សូមជម្រាបថា​៖​កម្មវិធី​ទម្លាប់​ទាំង​៧​របស់​បុគ្គល​ឆ្នើម ដែល​ភាសា​អង់គ្លេស​ហៅថា « 7 Habits for highly Effective People » បាន​ត្រូវគេ​ចាត់ទុកថា ជា​វិធីសាស្ត្រ​មួយ​ឆ្ពោះទៅរក​ភាពជោគជ័យ​នៅក្នុង​អាជីវកម្ម និង​អាជីព​ការងារ ហើយ​កម្មវិធី​នេះ មាន​សិស្ស​ជាង​២​លាន់​កំពុង​ប្រើប្រាស់ នៅ​ជាង​៤៣០០​សាលារៀន ក្នុង​៥០​ប្រទេស​លើ​ពិភពលោក​។​

កម្មវិធី​ទម្លាប់​ទាំង​៧​នេះ មាន​៖១- បង្កើន​ភាពម្ចាស់ការ​លើ​ការងារ​របស់ខ្លួន​, ២-​ជំនាញ​រៀបចំ​ផែនការ​ការងារ​ច្បាស់លាស់, ​៣-​ជំនាញ​គ្រប់គ្រង​និង​ចាត់ចែង​អាទិភាព​ការងារ​សំខាន់​មុន​, ៤-​ជំនាញ​គិត​បែប​ឈ្នះៗ​ដើម្បី​ស្វែងរក​ផលប្រយោជន៍​រួម​, ៥-​បង្កើន​ប្រសិទ្ធិភាព​ខ្ពស់​ក្នុងការ​ទំនាក់ទំនង​, ៦-​បង្កើន​ការសហការ​គ្នា​ដែលមាន​ភាព​ច្នៃប្រឌិត​ដើម្បី​ឧ​ត្ត​ម​ប្រយោជន៍ ​រួម​នឹង​ទី​៧-​ជំនាញ​ដើម្បី​សម្រេច​ជោគជ័យ​ផ្ទាល់ខ្លួន​ប្រចាំថ្ងៃ​។​

លោ​កឌុក នី​ន នាយក​បណ្តុះបណ្តាល​និង​ប្រឹក្សា​យោបល់​នៃ​វិទ្យាស្ថាន អភិវឌ្ឍ​វិស័យ​អប់រំ បានឲ្យដឹងថា​សិក្ខាសាលា​នៅថ្ងៃនេះ​ធ្វើឡើង​ក្នុង​គោលបំណង​បង្ហាញ​អំពី​អត្ថប្រយោជន៍​​កម្មវិធី​ទម្លាប់​ទាំង​៧ និង​ជំនាញ​សម្រាប់​សតវត្ស​ទី​២១ ជូន​ដល់​គ្រឹះស្ថាន​អប់រំ​ជា​ដៃគូ​និង​សាធារណៈ​បាន​បាន​ជ្រាប​។​

លោក​បាន​បន្ថែមថា​កម្ម​វិធី​បណ្តុះបណ្តាល​ទម្លាប់​ល្អ​ទាំង​៧​ត្រូវ​បានទទួល​សិទ្ធិ​ប្រើ​ប្រាស់ និង​ចែកចាយ​ផ្តាច់មុខ​នៅ​កម្ពុជា​ដោយ ក្រុមហ៊ុន​វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប​នៅ​ឆ្នាំ​២០១៦​ដែលមាន​វិទ្យាស្ថាន​អភិវឌ្ឍ​វិស័យ​អប់​រំជា​អ្នកគ្រប់គ្រង​ហើយ​រហូត​មក​ដល់​​បច្ចុប្បន្ន​នេះ​មាន​សាលារៀន​២៨​កំពុង​ប្រើប្រាស់ ដើម្បី​បណ្តុះបណ្តាល​សិស្ស​ដូចជា​៖​សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍ សាលារៀន​ណ​ត្ស​ឡា​ញន៍ (​ភ្នំពេញ​) សាលា​អាស៊ាន​អ៊ី​ន​ធើ​ណា​ស្យូ​ណា​ល់​(​ភ្នំពេញ​) សាលា​ញូ​វ​ថោ​ន​(​កំពង់ស្ពឺ​) សាលា​បណ្តុះ​វិជ្ជា​(​កំពង់ចាម​) សាលា​យូ​អេស​អ៊ី​ន​ធើ​ណា​ស្យូ​ណា​ល់​(​បាត់ដំបង សៀមរាប ភ្នំពេញ​) សាលា​អេ​ឡេ​ហ្គិ​ន​អ៊ី​ន​ធើ​ណា​ស្យូ​ណា​ល់​(​ប៉ោយប៉ែត​) ហើយ​នៅមាន​សាលា​ជាច្រើន​ទៀត កំពុង​ចាប់អារម្មណ៍​ចង់​ទិញ សិទ្ធិ​ប្រើប្រាស់​កម្មវិធី​ផងដែរ​៕B/