កម្ពុជា​ត្រៀម​នាំ​អំបិល​ចូល​ពី​ចិន​២​ម៉ឺន​តោន​និង​ពី​ថៃ​១​ម៉ឺន​តោន​

1289
ចែករម្លែក

ដោយ : ​មូល​សម្បត្តិ​/​ភ្នំពេញ ៖ មិនយូរ​ទេ ប្រជាជន​កម្ពុជា​នឹង​ទទួលបាន​បរិភោគ​អំបិល​មកពី​ចិន​ដោយ​បញ្ចូល​អ៊ីយ៉ូត​ហើយ​ជាស្រេច​និង​អំបិល​មកពី​ថៃ​សំរាប់ធ្វើ​ប្រហុក ផ្អក​អោយទាន់​រដូវ​ធ្វើ​ប្រហុក ផ្អក​ខាងមុខនេះ​។​
​លោក​ប៊ុន បា​រង​សហប្រធាន​សមាគម​ស្រែអំបិល​កម្ពុជា​បានអោយដឹងថា​ មកដល់ពេលនេះយើង​បាន​ស្នើសុំ​ទៅ​ក្រសួង​ឧស្សាហកម្ម​រួចហើយ ធ្វើ​យ៉ាងម៉ិច​នាំ​អំបិល​ពី​ថៃ​មកឲ្យ​ទាន់​រដូវ​ធ្វើ​ប្រហុក​ខាងមុខនេះ​។​ បើ​មិន​អញ្ចឹងទេ​អំបិល​ឡើងថ្លៃ ហើយ​ប្រជាជន​ខឹងសម្បារ​ ពីព្រោះ​អំបិល​នេះ​សំរាប់តែ​ធ្វើ​ប្រហុក ផ្អក​ និង​ប្រើ​សម្រាប់​ឧស្សាហកម្ម​ទឹកកក​។ ​ចំណែក​អំបិល​មកពី​ចិន​សំរាប់​បរិភោគ​ដោយ​ដាក់​អ៊ីយ៉ូដ​រួចជាស្រេច​។​

​លោក​បារាំង​ថា ​តម្លៃ​អំបិល​នេះ​លក់​អោយ​ប្រជាជន​មិន​ឡើងថ្លៃ​ទេ​។​ ទោះបី​នាំចូល​ក៏ដោយ​ កម្ពុជា​ត្រូវការ​បរិភោគ​អំបិល១០​ម៉ឺន​តោន​ក្នុង១​ឆ្នាំ​។​ យើង​យក​អំបិល​ចូល​នេះ ​គឺ​គ្រាន់តែ​ឲ្យ​គ្រប់​ហូប​ពេញ​១​ឆ្នាំ​ប៉ុណ្ណោះ​។ ​ខែ​មិនា ​ឆ្នាំ​២០១៩ ជា​រដូវប្រាំង​រាំងភ្លៀង​កម្មករ​ស្រែអំបិល​យើង​ចាប់ធ្វើ​អំបិល​តែម្តង​។​ យើង​ខ្វះ​អំបិល​ពេលនេះ​ដោយសារ​ភ្លៀង​ជាប់ៗ​គ្នា២​ឆ្នាំ ធ្វើឲ្យ​អំបិល​ខ្វះ​មកដល់ពេលនេះ​។​ ដូច្នេះ​ត្រូវតែ​នាំចូល​ដើម្បី​បង្គ្រប់​អំបិល​ដែល​យើង​នៅសល់​ពី​ឆ្នាំមុនៗ​ ៕B