កម្ពុជា​-​កូរ៉េ​សម្តែង​សិល្បៈ​រួមគ្នា​ដើម្បី​បង្ហាញ​ពី​ចំណងមិត្តភាព​ដ៏​រឹងមាំ​រវាង​វប្បធម៌​ប្រទេស​ទាំងពីរ​

1427
ចែករម្លែក

ដោយ​: ដេប៉ូ / ភ្នំពេញ​: ក្រុម​អ្នកសិល្បៈ​ប្រទេស​កម្ពុជា​និង​ក្រុម​អ្នកសិល្បៈ​នៃ​ប្រទេស​សាធារណៈរដ្ឋ​កូរ៉េ បាន​សម្តែង​រួមគ្នា​មួយ ដើម្បី​បង្ហាញ​ពី​កិច្ច​សហប្រតិបត្តិ​យ៉ាង​ស្អិតរ​មួ​ត​ពី​វិស័យ​វប្បធម៌ និង​ក៏ដូចជា​បង្ហាញ​ពី​ភាព​ទំនាក់ទំនង​ល្អ នៃ​ការអនុវត្ត​កិច្ចសហប្រតិបត្តិការ​ដៃគូរ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ លើ​វិស័យ​វប្បធម៌ និង​វិចិត្រសិល្បៈ​រវាង​កម្ពុជា -​កូរ៉េ​។​

​ថ្លែង​បញ្ជាក់​ក្នុង​ពិធី​បើក​សម្តែង​សិល្បៈ​រួមគ្នា​រវាង​កម្ពុជា​-​កូរ៉េ កាលពី​ព្រលប់​ថ្ងៃទី​១៤​ខែធ្នូ​ឆ្នាំ​២០១៨ នា​សាល​មហោស្រព​ចតុមុខ លោក ថៃ នរ​សត្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បានឱ្យដឹងថា ការសម្តែង​សិល្បៈ​រួមគ្នា​រវាង​កម្ពុជា​និង​ប្រទេស​កូរ៉េ​នាពេលនេះ គឺ​បង្ហាញ​ពី​ភាព​សហការគ្នា​ល្អ​រវាង​វិស័យ​វប្បធម៌​កម្ពុជា​និង​ប្រទេស​កូរ៉េ​។ ក្រៅពី​ការសម្តែង​សិល្បៈ​រួមគ្នា​នេះដែរ​នៅ​ថ្ងៃទី​១៨​ខែធ្នូ​ឆ្នាំ​២០១៨ ប្រទេស​ទាំងពីរ​ក៏​នឹងមាន​រៀបចំ​សិក្ខាសាលា​អន្តរជាតិ​លើក​ទី​២ ក្រោម​ប្រធានបទ ”​រលកសញ្ញា​ថ្មី​នៅ​អាស៊ី​ក្នុង​សម័យកាល​បច្ចេក​វិទ្យា​ឌីជីថល​” នៅក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ផងដែរ​។​

​ជាមួយ​ការសម្តែង​សិល្បៈ​រួមគ្នា​នេះដែរ លោក​រដ្ឋលេខាធិការ​ក្នុងនាម​តំណាងឱ្យ​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ក៏បាន​សម្តែង​នូវ​កិច្ច​ស្វា​មគ​មន៍ ចំពោះ​ប្រតិភូ​របស់​វេទិកា​អន្តរជាតិ​ស្តីពី​សិល្បៈ និង​វប្បធម៌ មកពី​ប្រទេស​សាធារណៈរដ្ឋ​កូរ៉េ បានមក​បំពេញ​ទស្សនកិច្ច​និង​សម្តែង​សិល្បៈ​នៅលើ​ទឺ​កដី នៃ​ព្រៈ​រាជាណាចក្រ​កម្ពុ​ជានា​លើក​នេះ​។​

​លោក​បានបញ្ជាក់​បន្ថែម​ថា ប្រទេស​កម្ពុ​ជាមាន​វប្ប​ធម៌​ដ៏​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍​។​កេរតំណែល​សិល្បៈ​វប្បធម៌​ដែល​កំពុង​បានបង្ហាញ​ខ្លួន​សព្វថ្ងៃ ក៏ដូចជា​តាមរយៈ​ភ​ស្ថុ​តាង​នៃ​ចម្លាក់​ដ៏​រស់​រវើក​នៅលើ​សំណង់​ស្ថាបត្យកម្ម​នានា​បានបង្ហាញ​នូវ​ភាព​ស្ងប់​ស្ងែ​ង ស្វាហាប់​និង​មាន​ទំនុកចិត្ត​។ ភស្តុតាង នៃ​ចម្លាក់​របាំ​ខ្មែរ​ដែល​យើង​បានឃើញ​នៅលើ​ចម្លាក់​ប្រាសាទ គឺជា​ជ្រុង​មួយ​ប៉ុណ្ណោះ​ដែល​អាច​ក្រ​ខ្មែរ​។ កេរ្តិ៍តំណែល​ដ៏​ផូរផង់​នេះ បាន​បន្ត​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​ឥត​ដាច់​។ ហេតុដូច្នេះ​ហើយ​ទើប​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​រាជរដ្ឋាភិបាល​កំណត់ថា ព្រះរាជាណាចក្រ​កម្ពុជា ”​អ​ច្ឆិ​រយ​” និង​ព្រះរាជាណាចក្រ​វប្បធម៌​។ ដោយឡែក​ចំពោះ​របាំ​របស់​សាធារណរដ្ឋ​កូរ៉េ ក៏មាន​វ័យ​ចំណាស់​រាប់ពាន់​ឆ្នាំ​មកហើយ​ដែរ ដោយ​ប្រកបដោយ​ក្បាច់​រាំ​ដ៏​សម្បូរបែប​និង​ជាច្រើន​ទម្រង់ ដូចជា​របាំ​សម្រាប់​រាំ​ថ្វាយ​រាជវង្ស​និង​មន្ត្រីការទូត របាំ​ប្រជាប្រិយ៍​របាំ​សាសនា និង​របាំ​ប្រពៃណី​ជាដើម​។​

​លោក​ថៃ​នរ​សត្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានលើកឡើង​ដោយ​បញ្ជាក់​បន្ថែមថា ការ​មក​បំពេញ​ទស្សនកិច្ច និង​សម្តែង​សិល្បៈ​រួមគ្នា​នេះ គណប្រតិភូ​កូរ៉េ​មាន​ទាំង​អ្នកជំនាញ​ផ្នែក​សិល្បៈ និង​អ្នកស្រាវជ្រាវ​ល្បីៗ​មក​កម្ពុជា​ផងដែរ​។ កម្មវិធី​មួយ​នេះ ក៏​ជា​ផ្នែក​មួយ នៃ​ការ​អនុវត្តិ​កិច្ចសហប្រតិបត្តិការ​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​លើ​វិស័យ​វប្បធម៌ និង​វិចិត្រសិល្បៈ​រវាង​កម្ពុជា​-​កូរ៉េ ទៀតផង​៕ ល​