កម្មករ​ជាង​១​ពាន់​នាក់​ផ្ទុះ​កូដកម្ម​បន្ត​បិទផ្លូវ​តុលាការ​សម្រេច​បិទ​ផ្អាក​ដំណើរការ​រោងចក្រ​W&D

836
ចែករម្លែក
  • 96
    Shares

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​កម្មករ​រោងចក្រ​កាត់ដេរ​W&D​ប្រមាណ​ជាង​មួយ​ពាន់​នាក់​ក្រោយពី​ផ្ទុះ​កូដកម្ម​ទាមទារ​រកប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ច្រើន​ថ្ងៃ​មកហើយ​មិនទាន់​បានសម្រេច​។​

ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃទី​៥ ខែមករា​ឆ្នាំ​២០១៩​ត្រូវបាន​តុលាកា​សម្រេច​បិទ​ផ្អាក​សកម្មភាព​ការងារ​ផលិក​ម្ម​រោងចក្រ​និង​រំសាយ​កម្មករ​ទាំងនោះ​ចោល​ដោយ​គ្មាន​លក្ខខណ្ឌ​ដោយ​មិនទាន់មាន​ដំណោះស្រាយ​រវាង​កម្មករ​ជាមួយ​ថៅកែ​ក្រុមហ៊ុន​។
​ទើប​ធ្វើ​ឲ្យ​កម្មករ​ជាង​១​ពាន់​នាក់​ផ្ទុះ​កូដកម្ម​សារជាថ្មី រហូត​បិទ​កំណាត់​ផ្លូវ​ខាងមុខ​រោងចក្រ​ទៀតផង ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​២១៧ ភូមិ​ឫស្សី​១ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ក្រុមកម្មករ​ដែល​តវ៉ា​បាន​លើកឡើងថា ថៅកែ​ក្រុមហ៊ុន រួមគំនិត​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​ខិលខូច​មួយចំនួន នាំគ្នា​កេង​ប្រ​វ័​ញ្ញ​ញើស​ឈាម​កម្មករ​។​ការអនុវត្តន៍​លក្ខខណ្ឌ​ការងារ​ដែល​ក្រសួង​ដាក់​មក​ភាគី​ខាង​រោងចក្រ​មិនបាន​គោរព​ឡើយ​កិច្ចសន្យា​ខ្យល់​លុយ​បំណាច់​ឆ្នាំ​លុយ​អត្ថប្រយោជន៍​ផ្សេងៗ​របស់​កម្មករ ខាង​រោងចក្រ បានត្រឹមតែ​សន្យា ថា​ហើយ​ចោល ទើប​នៅ​ខែ​ចុងឆ្នាំ​២០១៨​។

​ដោយសារ​ខាង​ក្រុមហ៊ុន​រំលោភ ក្បត់​ទំនុកចិត្ត កម្មករ​នាំគ្នា​ផ្ទុះ​កូដកម្ម​តវ៉ា ទាមទារ​រកប្រាក់​ទាំង​នោះ អូសបន្លាយ​ច្រើន​ថ្ងៃ​មកហើយ នៅ​មិនទាន់​បានសម្រេច ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ ការទាមទារ លុយ​ញើស​ឈាម លុយ​ជា​កម្លាំងចិត្ត​របស់​កម្ម​ករ មិនទាន់​ទាំង​បាន​ផង ស្រាប់តែ​តុលាកា សម្រេច​បិទ​ផ្អាក ដំណើរការ​ផលិតកម្ម​រោងចក្រ​ខាងលើ និង​រំសាយ​កម្មករ​ទាំង​១២០០​នាក់​ចោល ដោយ​គ្មាន​លក្ខខណ្ឌ​ទៅវិញ ។​

​កម្មករ​សម្តែង​នូវ​ក្តី​ព្រួយ​បារ​ម្មណ៍​រឿង​កំចាត់​កម្មករ​ចោល​ដោយ​គ្មាន​សំណង​ក្នុង​ហេតុផល​ក្រុមហ៊ុន​ចប់​កុងត្រា ជា​ឱកាស ប្តូរ​ឈ្មោះ​យុ​ី​ហោ​ប្តូរ​ទីតាំង​ចំណេញ​លុយ​ក្នុង​ការចំណាយ​លើក​ម្មរ​ពាក់ព័ន្ធ​នឹង​លុយ អត្ថប្រយោជន៍ លុយ​បំណាច់​ទាំងនោះ អាច​ហៅ​បាន​ថា ស៊ី​តាម​ប្រព័ន្ធ ហើយ​ស្របច្បាប់​ទៀត ។​

​ដោយ​ទង្វើរ រាំងស្ទះ គ្មាន​ដំណោះស្រាយ រឿង​កិច្ចសន្យា​ខ្យល់ រវាង​ក្រុមហ៊ុន ជាមួយ​កម្មករ ស្តែង​ឲ្យ​ឃើញ​នូវ​ភាពអយុត្តិធម៌ កម្លាំងចិត្ត ញើស​ឈាម​ខ្លួនឯង​សោះ ត្រូវបាន​គេ​ឃិត​ឃុ​ប​គ្នា រៀប​សុ​ី​ជា​ប្រព័ន្ធ​ត្រូវបាន​ក្រុមកម្មករ​ជាង​១​ពាន់​នាក់​ផ្ទុះ​កូ​សកម្ម​សារជាថ្មី​រហូតដល់​បិទ​កំណាត់​ផ្លូវ​ខាងមុខ​រោងចក្រ នា​ព្រឹក​ថ្ងៃទី​៥ ខែមករា នេះ​បន្តទៀត ៕S/