កម្មវិធី​ប្រកួត​បាល់ទាត់​វើ​ល​ខាប់ ថ្ងៃ​អង្គា​រ៍ ទី​៣ ខែកក្កដា ឆ្នាំ​២០១៨

1225
ចែករម្លែក

(21:00) Sweden vs Switzerland
(01:00) Colombia vs England

​វិភាគ​គូ​ល្អ​
Sweden Vs Switzerland


​ ​
​ក្រុម​ស៊ុយអែត​ហាក់ដូចជា​ធ្វើ​មិនសូវ​បានល្អ​នៅពេល​ចាប់ផ្តើម​ការប្រកួត​ដំបូង​។ ពួកគេ​យកឈ្នះ ក្រុម​កូរ៉េខាងត្បូង ១-០ ទាំង​លំបាក​។ ពួកគេ​ហៀបនឹង​យកឈ្នះ​ក្រុម​អាល្លឺម៉ង់​ទៅហើយ ប៉ុន្តែ​បែរជា​ភ្លាត់ស្នៀត​របូត​២​គ្រាប់​នៅ​តង់​ទី​២ ធ្វើ​ឲ្យ​ក្រុម​អាល្លឺម៉ង់​ឈ្នះ​វិញ​។​
​ ​
​បន្ទាប់មក​ពួកគេ​ធ្វើបាន​ល្អ​ដោយ​យកឈ្នះ​ក្រុម​ម៉ិ​ក​ស៊ិ​ក​៣-០ ក្នុង​ប្រកួត​ចុងក្រោយ ហើយ​មាន ឱកាស​ឡើងទៅ​វគ្គ​បន្ត​។ ក្រុម​ស៊ុយអែត​គ្រប់គ្រង​បានត្រឹមតែ​៣៣​ភាគរយ ប៉ុន្តែ​ពួកគេ​អាច​យក ឈ្នះ​ក្រុម​ម៉ិ​ក​ស៊ិ​ក​៣-០ និង​ទាត់​សំដៅ​ទី​បាន​២០​លើក​។​
​ ​
​ពួកគេ​មាន​ប្រព័ន្ធ​ការពារ​ល្អ ហើយ​ប្រព័ន្ធ​វាយបក​របស់​ពួកគេ​ដំណើរ​ការល្អ​។ ប្រសិនបើ​ពួកគេ ប្រើប្រាស់​យុទ្ធសាស្ត្រ​ដដែល​ជាមួយ​ក្រុម​ស្វ៊ី​ស អាច​នឹង​មានឱកាស​ឆ្លងទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​។​
​ ​
​ក្រុម​ស្វ៊ី​ស​ឈរ​នៅ​លេខ​រៀង​ទី​២​ក្នុង​ពូ​ល បន្ទាប់ពី​ក្រុម​ប្រេ​ស៊ី​ល ប៉ុន្តែ​ពួកគេ​ធ្វើ​មិនសូវ​បានល្អ​ទេ នៅពេលនោះ​។ ពួកគេ​អាច​តាម​ស្មើ​ក្រុម​ប្រេ​ស៊ី​ល​១-១ ក្នុងជំនួប​បើកឆាក​ក្នុង​ពូ​ល ប៉ុន្តែ​គូប្រកួត របស់ខ្លួន​គួរតែ​ឈ្នះ​ការប្រកួត​នេះ​ដោយ​ស្រួល​។​
​ ​
​ក្រុម​ស្វ៊ី​ស​ក៏ត្រូវ​តាម​ពីក្រោយ​គូប្រកួត​របស់ខ្លួន​ផងដែរ​ក្នុងជំនួប​លើក​ទី​២ ហើយ​រកបាន​គ្រាប់​បាល់ ចុង​ម៉ោង ដើម្បី​ឈ្នះ​ក្រុម​ស៊ែ​ប៊ី​២-១ ។ ប្រកួត​ចុងក្រោយ ពួកគេ​អាច​ស្មើ​២-២ ជាមួយ​ក្រុម កូ​ស្តា​រី​កា​។​
​ ​
​នេះ​អាច​ចាត់ទុកថា ជាការ​ប្រកួត​ដ៏​ស្វិតស្វាញ ហើយ​ក្រុម​ទាំងពីរ​អាច​នឹង​បញ្ចប់​៩០​នាទី ជាមួយ​លទ្ធផល​ស្មើ​៕
​ទស្សន​: Sweden 1-2 Switzerland

Colombia Vs England

​ក្រុម​អង់គ្លេស​បញ្ចប់​ត្រឹម​លេខ​រៀង​ទី​២​ក្នុង​ពូ​ល បន្ទាប់ពី​ចាញ់​ក្រុម​បែលហ្ស៊ិក​១-០ ក្នុង​ប្រកួត​ចុង ក្រោយ​របស់ខ្លួន​។ ហ្គា​រ៉េត សាវ​ហ្គេ​ត (Gareth Southgate) ផ្លាស់ប្តូរ​កីឡាករ​ជាច្រើន សម្រាប់​ការប្រកួត​នេះ ដោយសារ​ជាប់​ទៅ​វគ្គ​បន្ត​រួចហើយ​។

​កីឡាករ​សំខាន់ៗ​ដូចជា ខេន ស្ទើ​លិ​ង និង អា​លី នឹង​ត្រឡប់មកវិញ​សម្រាប់​ជំនួប​ជាមួយ​ក្រុម កូ​ឡុំ​ប៊ី​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​។ ក្រុម​អង់គ្លេស​ធ្វើ​បានល្អ​ក្នុង​ពីរ​ប្រកួត​បើកឆាក​ដំបូង​របស់ខ្លួន ប៉ុន្តែ​ជ័យជម្នះ​នោះ​គឺ​កើតមាន​លើ​ក្រុម​ទុយ​នី​ស៊ី​និង​ប៉ា​ណា​ម៉ា ហើយ​វា​គួរ​ឲ្យ​ស្តាយ​ដែល​យើង មិន​បានឃើញ​ក្រុម​អង់គ្លេស​ប្រកួត​ជាមួយ​ក្រុម​បែលហ្ស៊ិក​ក្នុងចំណោម​ពីរ​ប្រកួត​ដំបូង ដែល​ចាត់ ទុក​ថា ជា​ក្រុម​ខ្លាំង ហើយ​យើង​នឹង​អាច​ដឹងបាន​ថា​តើ​ក្រុម​អង់គ្លេស​នឹង​ដោះស្រាយ​ជាមួយ​ក្រុម ខ្លាំង​តាម​វិធី​ណា​។

​ក្រុម​អង់គ្លេស​មាន​ខ្សែប្រយុទ្ធ​ឆ្នើម ហ៊ែ​រី ខេន (Harry Kane) ដោយ​រកបាន​៥​គ្រាប់​ក្នុងចំណោម ពីរ​ប្រកួត​ដំបូង ហើយ ខេន នឹង​ទទួល​បានការ​សម្រាក​គ្រប់គ្រាន់​មុន​ការប្រកួត​នេះ​។ ក្រុម​អង់គ្លេស ធ្លាប់​ប្រកួត​ជាមួយ​ក្រុម​កូ​ឡុំ​ប៊ី​៥​លើក​រួចមក​ហើយដោយ​ឈ្នះ​៣​និង​ស្មើ​២ ហើយ​សង្ឃឹមថា អាច​រក្សា​ស្ថិតិ​មិនដែល​ចាញ់​នេះ​។

​ក្រុម​កូ​ឡុំ​ប៊ី​ចាប់ផ្តើម​មិនសូវ​បានល្អ​ទេ​នៅ​វើ​ល​ខាប់​២០១៨​នេះ បន្ទាប់ពី​អាជ្ញាកណ្តាល​បណ្តេញ កីឡាករ​ម្នាក់​ចេញ​បន្ទាប់ពី​ចាប់ផ្តើមបាន​៣​នាទី ហើយ​ពួកគេ​ចាញ់​ក្រុម​ជប៉ុន​១-០ ។ ពួកគេ​ចាប់ ផ្តើម​ស្តា​ស្ថានភាព​ឡើងវិញ​ដោយ​យកឈ្នះ​ក្រុម​ប៉ូឡូញ​៣-០ ប៉ុន្តែ​ធ្វើ​មិនសូវ​បាន ល្អ​ទេ​ក្នុង​ប្រកួត ចុងក្រោយ បើទោះបីជា​ពួកគេ​អាច​ឈ្នះ​ក្រុម​សេ​ណេ​ហ្គា​ល់​១-០ ។

​មុន​ជ័យជម្នះ​ពីរ​ប្រកួត​នេះ ក្រុម​កូ​ឡុំ​ប៊ី​លេង​បី​ប្រកួត​មិនដែល​ឈ្នះ​សោះ​។ ពួកគេ​បញ្ចប់​ត្រឹម លេខ​រៀង​ទី​៤​ក្នុង​វគ្គ​ជម្រុះ​នៅ​តំបន់​អាមេរិក​ខាងត្បូង ប៉ុន្តែ​បើ​ពួកគេ​បាត់បង់​៣​ពិន្ទុ​ទៀត នោះ​ពួកគេ​នឹង​ឈរ​នៅ​លេខ​រៀង​ទី​៧ ហើយ​ពួកគេ​ខកខាន​មិនបាន​យកឈ្នះ​ក្រុម​ណាមួយ ក្នុងចំណោម​ក្រុម​កំពូល​ទាំង​៦​។ ក្រុម​កូ​ឡុំ​ប៊ី​រក្សាបាន​ឃ្លី​ន​ស៊ីត​៤​លើក​ក្នុង​៥​ប្រកួត​ចុងក្រោយ ប៉ុន្តែ​ពួកគេ​អាច​អវត្តមាន​ប្រធាន​ក្រុម ជែ​ម​ស៍ រូ​ឌ្រី​ហ្គេ​ស (James Rodriguez) សម្រាប់​ការប្រកួត​នេះ​។

​ក្រុម​កូ​ឡុំ​ប៊ី​ធ្លាប់​ឡើងដល់​វគ្គ​៨​ក្រុម​ចុងក្រោយ​កាលពី​ឆ្នាំ​២០១៤​។ ក្រុម​អង់គ្លេស​អាច​នឹង​ឈ្នះ ការប្រកួត​នេះ បើទោះបីជា​ត្រូវ​ប្រើពេល​មួយ​ច្រើន​បន្តិច​មុន​អាចធ្វើ​បានសម្រេច ពីព្រោះ​ក្រុម​កូ​ឡុំ​ប៊ី មាន​ប្រព័ន្ធ​ការពារ​រឹងមាំ​គួរសម​៕
​ទស្សន​: Columbia 0-2 England