កម្មវិធី​ប្រឡង​វិញ្ញាបនបត្រ​ធម្ម​វិន័យ ថ្នាក់​ត្រី ទោ ឯក សម្រាប់​ឆ្នាំ​សិក្សា​២០១៨-២០១៩

746
ចែករម្លែក

ដោយ:​គូលែន​/​សៀមរាប ៖ នៅ​ព្រឹក​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០១៩ លោក វណ្ណ ប៊ុន​ណា ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តសៀមរាប និង​តំណាង​ក្រសួង​ធម្មការ និង​សាសនា បាន​អញ្ជើញ​កាត់​វិញ្ញាសារ​ប្រឡង​វិញ្ញាបនបត្រ​ធម្ម​វិន័យ ថ្នាក់​ត្រី ទោ ឯក សម្រាប់​ឆ្នាំ​សិក្សា​២០១៨-២០១៩ នៅ​មណ្ឌល​ប្រឡង​ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។​

លោក វណ្ណ ប៊ុន​ណា បាន​បញ្ជាក់ថា មណ្ឌល​ប្រឡង​ទូទាំង​ខេត្តសៀមរាប មាន​ចំនួន​០៧​មណ្ឌល ស្មើនឹង​៦៥​បន្ទប់ មាន​សមណៈ​សិស្ស​-​សិស្ស សរុប​ចំនួន​១៣៦០​អង្គ​/​នាក់ ក្នុងនោះ មណ្ឌល​ស្រុក​ប្រាសាទបាគង​មាន​ចំនួន​០៨​បន្ទប់ មាន​សមណៈ​សិស្ស​-​សិស្ស​ចំនួន​១៦៩​អង្គ​/​នាក់ ។​

លោក​ប្រធាន​មន្ទីរ បាន​បញ្ជាក់ថា ដូច្នេះ​សូម​បេក្ខសមណៈ​សិស្ស​-​សិស្ស គោរព​តាម​សេចក្តីណែនាំ និង​បទបញ្ជាផ្ទៃក្នុង​នៃ​ការប្រឡង ហើយ​ត្រូវធ្វើ​ដោយ​សមត្ថភាព​របស់​ខ្លួន មិនត្រូវ​សរសេរ​ពីគ្នា និង​មិនត្រូវ​បង្កបញ្ហា​ក្នុងការ​ប្រឡង​នេះ លោក​ប្រធាន​ក៏បាន​ប្រគេន​-​ជូនពរ ដល់​សមណៈ​សិស្ស​-​សិស្ស សូម​ទទួលបាន​ជោគជ័យ​គ្រប់ៗ​អង្គ​/​នាក់៕B/