កម្មវិធី​ហ្វឹកហាត់​របស់ សន់ ហឿង​មីន ត្រូវបាន​បង្ហាញ​

124
ចែករម្លែក

​ព័​ត៌​លម្អិត​ស្តីពី​ការហ្វឹកហាត់​យោធា​របស់ សន់ ហឿង​មីន (Son Heung Min) ត្រូវបាន​បង្ហាញ ដោយ​កីឡាករ​ឆ្នើម​សញ្ចា​តិ​កូរ៉េខាងត្បូង​រូបនេះ​គ្រោង​នឹង​ប្រឈម​ការ​ប៉ា​ញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដា​ក់​ផងដែរ​។​
​ ​
​សន់ នឹង​ចូល​ហ្វឹកហាត់​ជាមួយនឹង​ការបាញ់​គ្រាប់​ពិត និង​ដើរ​ចម្ងាយ​៣០​គីឡូម៉ែត្រ​អឡុងការ ហ្វឹកហាត់​ដ៏​តឹងតែង​រយ​:​ពេល​បី​សប្តាហ៍ នេះ​បើតាម​ការលើកឡើង​រប​ស់​មន្ត្រី​យោធា​ម្នាក់ នៅ​កូរ៉េខាងត្បូង​។​
​ ​
​គ្រប់រូប​បុរស​ដែលមាន​កាយសម្បទា​ពេញលេញ​នៅក្នុង​ប្រទេស​នេះ តម្រូវ​ឲ្យ​ចូល​បំពេញ កាតព្វកិច្ច​យោធា​រយៈពេល​ពីរ​ឆ្នាំ ប៉ុន្តែ សន់ ទទួលបាន​ការលើកលែង​ដោយសារតែ​បាន​ជួយ ក្រុម​កូរ៉េខាងត្បូង​ទទួលបាន​មេដាយមាស អំឡុង​ព្រឹត្តិការណ៍ Asian Games 2018 ។​
​ ​
​ទោះបីជា​យ៉ាងណា​កីឡាករ​វ័យ​២៧​ឆ្នាំ​រូបនេះ​នៅតែ​ត្រូវបំពេញ​កាតព្វកិច្ច​យោធា​រយៈពេល​បី​សប្តាហ៍​ដែរ ហើយ​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​២០ ខែមេសា​នេះ​។​
​ ​
​បច្ចុប្បន្ន សន់ ត្រូវបាន​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​ដោយសារតែ​ច្បាប់​តឹងតែង​បន្ទាប់ពី​ត្រឡប់ ពី​អង់គ្លេស​ទៅកាន់​ទឹកដី​កំណើត​របស់ខ្លួន​។​
​ ​
​មន្ត្រី​កងទ័ពជើងទឹក​បាន​និយាយថា ការហ្វឹកហាត់​របស់ សន់ នឹងមាន​ការបោះ​ជំរុំ​ផងដែរ ដែល​គេ​តម្រូវ​សម្រាប់​សិក្ខាកាម​ថ្មី​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ សន់ ហឿង​មីន (Son Heung Min)