កម្លាំងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធគ្រឿងញៀន

123
ចែករម្លែក

ដោយ:សម្បត្តិ/ភ្នំពេញ ៖ កម្លាំងកងរាជអាវុធខណ្ឌ ជ្រោយចង្វារ បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅត្រង់ចំណុចផ្លូវលំ ស្ថិតនៅភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ររាជធានីភ្នំពេញ កាលពីថ្ងៃចន្ទ ១៤កេីត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២០ ។

ក្នុងប្រតិបត្តិការបង្រ្កាប កម្លាំងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ បានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ខន ចន្ថា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ បច្ចុប្បន្ននៅភូមិទី៦ ឃុំកោះសំរោង ស្រុកកំពុងសៀម ខេត្តកំពង់ចាម រួមជាមួយវត្តុតាងដកហូតរួមមាន៖ ម្ស៉ៅក្រាមសថ្លា ១៤កញ្ចប់តូច, ប្រាក់ ២០ដុល្លា, ទូរស័ព្ទ ០១គ្រឿង, សំបុត្របញ្ជាក់កំណេីត ០១សន្លឹក, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន០១, កាតធនាគារអេសុីលីដា ចំនួន០១, ប័ណ្ណសមាជិក ប.ស.ស ចំនួន០១។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលេី បានបញ្ជូនទៅការិយាល័យគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមនីតិវិធីបន្ត៕/B