កម្លាំង​ជំនាញ​បាន​ចុះបង្ក្រាប​ទីតាំង​ស្តុក​ឈើ​ពុំមាន​លិខិតអនុញ្ញាត​ចំនួន​៣​ស្ថិតក្នុង​ស្រុក​ឆែប

203
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ចុះបង្ក្រាប​ទីតាំង​ស្តុក​ផល​អនុផល​ព្រៃឈើ​ពុំមាន​លិខិតអនុញ្ញាត​ចំនួន​បី​ទីតាំង​ស្ថិតនៅក្នុង​ស្រុក​ឆែប​។​

​ទីតាំងនោះស្ថិតត្រង់ចំណុចនិយាមការលេខ(527304-1528355-527329-1528325)​ក្នុងភូមិ​ពោធិ៍​ទាប​ឃុំ​ម្លូរ​ព្រៃ​មួយ​ស្រុក​ឆែប​ខេត្តព្រះវិហារ​។​ត្រូវ​កម្លាំង​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆែប​និង​សង្កាត់រដ្ឋបាល​ព្រៃឈើ​កំពុង​ស្រឡៅ​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ឆែប​រួម​នឹង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ ។

ចំពោះ​ការ​ច​បង្ក្រាប​នេះ​បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​២​ខែមេសា​ឆ្នាំ​២០២០​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​នួន​សុខុម​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​។​ដោយ​រឹបអូស​វត្ថុតាង​បានរួម​មាន​៖​គោយន្ត​កន្ត្រៃ​ចំនួន​១​គ្រឿង​និង​ឈើ​អារ​ចម្រុះ​មួយចំនួន​ហើយ​ដឹកជញ្ជូន​យកមករ​រក្សាទុក​នៅ​ថ្នាល​បណ្តុះ​កូនឈើ​នៃ​ផ្នែក​រដ្ឋបាល​ព្រៃ​ឆែប​ដើម្បី​រង់ចាំ​ធ្វើការ​វាស់វែង​នៅពេល​ក្រោយ​៕S/​