កម្លាំង​នគរបាល​ប៉ុស្តិ៍​ចាក់អង្រែលើ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​និង​ថ្នាំញៀន​៩​កញ្ចប់​

591
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: កាលពី​ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​០១​ម៉​៤០​នាទី​រំលង​អា​ធ្រា​ត្រ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចាក់អង្រែលើ បានធ្វើការ​ល្បាត​ពួនស្ទាក់​នៅក្នុង​មូលដ្ឋាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​និង​ថ្នាំ​9​កញ្ចប់ នៅ​ចំណុច​វាល​ខ្សាច់ ផ្លូវ​៦០​ម៉ែត្រ ក្រុមទី​៨ ភូមិ ព្រែក​តា​គង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ ។​

​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចាក់អង្រែលើ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដែលមាន​ឈ្មោះ ប្រាក់ ស័​ក្ខ​ណា ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ និង ទីលំនៅ​មិន​ពិតប្រាកដ ។ វត្ថុតាង​ដកហូត​បានរួម​មាន​៖ ក្រាម​ព​ណ៍ស​ថ្លា (​សង្ស័យ​ជា​គ្រឿងញៀន​) ចំនួន​៩ កញ្ចប់​ថង់​តូច ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ ប្រាក់ ស័​ក្ខ​ណា ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់​តាម​នីតិវិធី​៕ ល​