ករណី​ឆ្លងកូវី​ត​១៩​នៅ​ចិន​ធ្លាក់​ចុះ​ដោយ​គ្មាន​ករណី​ឆ្លង​នៅ​ទីក្រុង​វូ​ហាន​ដល់​ថ្ងៃទី​៦

139
ចែករម្លែក

​ប្រទេស​ចិន​បាន​រាយការណ៍ អំពី​ការធ្លាក់ចុះ​នៃ​ករណី​ឆ្លង​ថ្មី​នៃ​វីរុស​ឬ​ជម្ងឺ​កូវី​ត​១៩ ដល់​ថ្ងៃទី​៤​ខណៈ​ដែល​វិធានការ​តឹងរឹង​ក្នុង​ការទប់ស្កាត់​អ្នកដំណើរ​អន្តរជាតិ ​បាន​កាត់បន្ថយ​ចំនួន​ករណី​ឆ្លង​នាំចូល ខណៈ​ដែល​ក្រុម​អ្នកបង្កើត​គោលនយោបាយ​បាន​ខំ​ប្រឹងប្រែង​ជួយ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ដ៏​ធំ​បំផុត​លំដាប់​ទី​២​លើ​ពិភពលោក​នេះ មាន​ភាពល្អប្រសើរ​ឡើង​វិញ​។​

​ទីក្រុង​វូ​ហាន​ដែល​ជា​មជ្ឈមណ្ឌល​ដំបូង​គេ​នៃ​ការ​ផ្ទុះឡើង​នៃ​វីរុស​នេះ​មិន​បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​ណាមួយ​ដល់​ថ្ងៃទី​៦ ខណៈ​ដែល​អាជីវកម្ម​បាន​បើក​ដំណើរការ​​ឡើងវិញ ហើយ​ប្រជាជន​ចាប់ផ្តើម​សកម្មភាព​ជីវិត​ធម្មតា​ជា​ថ្មី​បន្ទាប់​ពី​ការបិទ​អស់​រយៈពេល​ជិត​២​ខែ​មកនេះ​។​

​អាកាសយានដ្ឋាន​Plaza នៃ​ទីក្រុង​វូ​ហាន ចាប់ផ្តើម​បើក​ដំណើរការ​ឡើងវិញ​។​

​គណៈកម្មាធិការ​សុខភាព​ជាតិ​ចិន​បាន​និយាយ​ថា​តួលេខ​នៃ​ករណី​ឆ្លង​ថ្មី​ចំនួន​៣១​ករណី​កាលពី​ថ្ងៃអាទិត្យ ដោយ​រួមទាំង​ការឆ្លង​មួយ​ករណី​ក្នុងស្រុក គឺ​បាន​​បាន​ថយចុះ​ពី​ចំនួន​៤៥​ករណី កាលពី​ថ្ងៃមុន​នេះ​។​

​នៅពេល​ការឆ្លង​វីរុស​បាន​ធ្លាក់ចុះ ពួក​អ្នកធ្វើ​គោលនយោបាយ​កំពុងតែ​ប្រញាប់ប្រញាល់​ធ្វើឱ្យ​សេដ្ឋកិច្ច​ប្រសើរ​ឡើង​វិញ បន្ទាប់​ពី​ជាប់គាំង​អស់​រយៈពេល​​ច្រើន​ខែ​ក្នុងអំឡុងពេល​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​នេះ​៕​ប្រែ​សម្រួល​៖​សុខា​/sn

ប្រជាជន​ពាក់​ម៉ាស់​មុខ​ជិះ​រថភ្លើង​ក្រោម​ដី​នៅ​ក្រុង​វី​ហាន​កាលពី​ថ្ងៃ​២៩​មីនា​នៅ​ពេល​ប្រជាជន​ក្នុង​ក្រុង​ចាប់ផ្តើម​សកម្មភាព​ជីវិត​ធម្មតា​ឡើងវិញ​