ករណី​ជំងឺឆ្លង​វីរុស​កូវី​ដ​១៩ នៅ​អាល្លឺម៉ង់ កើនឡើង​ដល់​៧៣.៥២២​នាក់​

156
ចែករម្លែក

​ស្ថិតិ​ពី​វិទ្យាស្ថាន​គ្រប់គ្រង​ជំងឺឆ្លង​អាល្លឺម៉ង់ (RKI) បានបង្ហាញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​០២​ខែ​មេសា​ថា​ចំនួន​ករណី​ឆ្លង​វីរុស​កូវី​ដ​១៩ ដែល​ត្រូវ​បាន​បញ្ជាក់​នៅ​អាល្លឺម៉ង់ បាន​កើនឡើង​ដល់ ៧៣.៥២២ ​នាក់ ខណៈ​ដែល​មនុស្ស​ចំនួន​៨៧២ នាក់​បាន​ស្លាប់ ដោយសារ​ជំងឺ​នេះ​។​

​ប្រទេស​អាល្លឺម៉ង់​បាន​និយាយថា​ខ្លួន​នឹង​ពង្រីក​ចំណាត់ការ​រឹតបន្តឹង​ដោយ​បិទ​នៅ​ទូទាំង​ប្រទេស​នេះ​សម្រាប់​២​សប្តាហ៍​ទៀត​រហូតដល់​ថ្ងៃទី ១៩ ខែ​មេសា​ដើម្បី​កាត់បន្ថយ​ការឆ្លង​ដាល​នៃ​វីរុស​នេះ ។​

​ជាង​មួយ​សប្តាហ៍ បន្ទាប់​ពី​ហាមឃាត់​ការប្រមូលផ្តុំ​មនុស្ស​ច្រើនជាង​២​នាក់​មក​នោះ លោកស្រី អង់​ហ្គេ​ឡា មឺ​គែល អធិការបតី​អាល្លឺម៉ង់​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​រដ្ឋាភិបាល​នៅ​តែ​បន្ត​ស្នើសុំ​ឱ្យ​ប្រ​​ជា​ជន​អាល្លឺម៉ង់​ជៀសវាង​ការទាក់ទង​ជាមួយ​មនុស្ស​នៅ​ក្រៅ​គ្រួសារ​ផ្ទាល់ខ្លួន ដើម្បី​បន្ថយ​ការឆ្លង​ដាល​ជំងឺ​នេះ​៕​ប្រែ​សម្រួល​៖​សុខា​

អាល្លឺម៉ង់​នឹង​ពង្រីក​ចំណាត់ការ​រឹតបន្តឹង​ដោយ​បិទ​នៅ​ទូទាំង​ប្រទេស​នេះ​សម្រាប់​២​សប្តាហ៍​ទៀត