កសិករ​មិនគួរ​មើលរំលង​! លែង​ហ្វូង​ទា​ចូល​ចម្ការ​ទំពាំងបាយជូរ​ឱ្យជួយ​កម្ចាត់​សត្វល្អិត​ចង្រៃ​

185
ចែករម្លែក

វា​ជា​គំនិត​ដ៏​ល្អ​នឹកស្មាន​មិន​ដល់ ដែល​រោងចក្រ​ផលិត​ស្រា​មួយ​មានឈ្មោះ Vergenoegd Löw The Wine Estate មាន​ទីតាំង​ស្ថិតនៅ​ចន្លោះ​ភ្នំ​ហេ​ល​ដឺ​បឺ​ក (Helderberg Mountains) និង​ឆកសមុទ្រ ហ្វ​លស៍ បេ (False Bay) នៅ​ប្រទេស អាហ្វ្រិក​ខាងត្បូង លែង​ហ្វូង​ទាកាប៉ា​រហូត ដល់​ទៅ​ជាង ១.៦០០ ក្បាល​ចូល​ចម្ការ​ទំពាំងបាយជូរ​របស់ខ្លួន​ដើម្បីឱ្យ​ពួកវា​ជួយ​កម្ចាត់​សត្វល្អិត​ចង្រៃ​។​

​ពេល​ចូលដល់​ចម្ការ​ភ្លាម ហ្វូង​ទា​ប្រញាយ​គ្នា​ស៊ី​ខ្ចៅ​ខ្ច​ង និង​សត្វល្អិត​យ៉ាង​ឆ្ងាញ់​មាត់​ធ្វើឱ្យ​ម្ចាស់ ចម្ការ​អាច​កាត់បន្ថយ​ការប្រើប្រាស់​ថ្នាំ​សម្លាប់សត្វ​ល្អិត​បាន​មួយ​ភាគ​ធំ​។​

​យោងតាម​ម្ចាស់​ចម្ការ​ឱ្យដឹងថា​ទាកាប៉ា​រត់លឿន​ជាង​ពូជ​ទា​ផ្សេងៗ​ដែល​ធ្វើឱ្យ​សត្វល្អិត​មិនអាច​រត់ ទៅណា​រួច​ពី​ចំពុះ​របស់​ពួកវា​។​ដូចនេះ​វា​ជា​ឧទាហរណ៍​ដ៏​ល្អ​មួយ​ដែល​ប្រជាកសិករ​យើង​អាច យកទៅ​សាកល្បង​អនុវត្តតាម​ភាពជាក់ស្ដែង ក្រែងលោ​បាន​ផល​ដូច​ម្ចាស់​ចម្ការ​នេះ​៕ ប្រែ​សម្រួលៈ​ខុម