កាកបាទក្រហម​ថៃ​ធ្វើ​ពិធី​ពិសេស​ចំ​ថ្ងៃ​ប្រារព្វ​បុណ្យ​Halloween

2713
ចែករម្លែក

អង្គការសង្គមកាកបាទក្រហមថៃ កាលពីថ្ងៃ៣១តុលាមិនបានវាស់ការផ្តល់ឈាមរបស់ខ្លួនតាមរយៈកំផ្លោកឈាមទេ តែបានធ្វើអ្វីមួយជាការចងចាំនិងទាក់ទាញអារម្មណ៍ គឺរៀបចំពីធីអបអរបុណ្យហាឡូវីន ដ៏ពេញនិយមបែបលោកខាងលិចនៅក្នុងបន្ទប់ផ្តល់ឈាមតែម្តង។

ដោយសង្ឃឹមថាការធ្វើពិធីនេះដើម្បីដាស់អារម្មណ៍សាធារណជនថៃអោយកាន់តែចូលរួមបរិច្ចាគឈាម មជ្ឈមណ្ឌលផ្តល់ឈាមជាតិកាលពីថ្ងៃពុធបានអោយបុគ្គលិកនិងអ្នកស្ម័គ្រចិត្តស្លៀកពាក់ជាខ្មោច បិសាចនិងអាបធ្មប់ ហើយនៅក្នុងបន្ទប់ផ្តល់ឈាមមានការតុបតែងលម្អរបន្ថែមនូវសំណាញ់ពីងពាងនិងប្រជៀវបឺតឈាមនុស្សធ្វើពីជ័រ​ មើលទៅគួរអោយចាប់ភ្នែក។

យោងតាមមជ្ឈមណ្ឌលនេះ ប្រជាពលរដ្ឋក្រុងបាងកក១៤ភាគរយបានផ្តល់ឈាម តែឈាមដែលប្រមូលបានប្រមាណ៤០ភាគរយត្រូវចែកទៅតំបន់ក្រៅក្រុង កន្លែងដែលការផ្តល់ឈាមមានតែប្រមាណ២,៦ភាគរយ៕ដោយ៖វាសនា