កាត់ទោស​អតីត​ប៉ូលិស​ពីបទ​លួច​គ្រឿងញៀន​ពី​ភ្នាក់ងារ​អនុវត្តន៍​ច្បាប់​វៀតណាម​

326
ចែករម្លែក

​អតីត​មន្ត្រីប៉ូលិស​២​នាក់​និង​បក្ខពួក​ម្នាក់​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​ច្រើន​ឆ្នាំ​ពី​បទ​លួច​គ្រឿងញៀន​ជាង​១១ គីឡូក្រាម​ពី​ភ្នាក់ងារ​អនុវត្តន៍​ច្បាប់​។​

​តុលាការ​នៅ​ខេត្ត​សុន​ឡា កាលពី​ថ្ងៃ​ពុធ​ទី​២៣​តុលា បាន​កាត់ទោស​ជនល្មើស​ជា​អតីត​មន្ត្រីប៉ូលិស​២​នាក់​ឱ្យ​ជាប់គុក​២០​ឆ្នាំ​ក្នុង​ម្នាក់ៗ និង​ជន​សមគំនិត​ម្នាក់​ជា​ជន​ស៊ីវិល ជាប់គុក​១៨​ឆ្នាំ​។​

​អតីត​មន្ត្រីប៉ូលិស​ទាំង​២​នាក់​នេះ បាន​ចូល​លួច​យក​គ្រឿងញៀន​ជា​ច្រើនលើក​ពី​អគារ​នៃ​ភ្នាក់ងារ​អនុវត្តន៍​ច្បាប់​នៅក្នុង​តំបន់​នោះ ហើយ​កាលពី​ថ្ងៃទី​១០​ខែ​ធ្នូ ឆ្នាំមុន ពួក​​គេ​ទាំង​២​នាក់​និង​ជន​សមគំនិត​ជាជាង​ជួសជុល​ម៉ូតូ​នេះ បាន​ចូល​លួច​គ្រឿងញៀន​ហេ​រ៉ូ​អ៊ីន​៧,៩​គីឡូក្រាម​និង​ថ្នាំញៀន​ផ្សំគ្នា​៣,៤​គីឡូក្រាម និង​ទូរស័ព្ទ​មួយ​គ្រឿង​ពី​អគារ​​រដ្ឋបាល​ភ្នាក់ងារ​អនុវត្តន៍​ច្បាប់​នៅ​ខេត្ត​នេះ​។

​ក្រោយ​ពី​គេ​បានដឹង​ថា​ពួកគេ​បាន​លួច​គ្រឿងញៀន​យ៉ាង​ច្រើន​មក​នោះ​ពួកគេ​បាន​ប្រគល់​ខ្លួន​ឱ្យ​ប៉ូលិស​ចាប់​៕​ដោយ​៖​សុខា​/sn

អ្នក​ទាំង​៣​នាក់​នេះ ត្រូវបាន​នាំ​ខ្លួន​មក​តុលាការ​នៅ​ខេត្ត​សុន​ឡា​កាលពី​ថ្ងៃទី​២៣​ខែតុលា​ឆ្នាំ​២០១៩