កាត់បើកវិញ្ញាសាប្រឡងយកវិញ្ញា​​បនបត្រពុទ្ធិកបឋមសិក្សា សម័យ​ប្រឡងថ្ងៃទី១៨-១៩ ខែមករា ​ឆ្នាំ២០២០

197
ចែករម្លែក

ដោយ:វ៉ៃកូ/ស្វាយរៀង ៖ លោក រស់ ផារិទ្ធ អភិបាលរងខេត្ត តំណាងលោកអភិបាលខេត្តស្វាយរៀងនាព្រឹកថ្ងៃ ទី១៨ ខែមករា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីនៅក្នុងពិធីកាត់បើកវិញ្ញាសាប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា សម័យប្រឡងថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២០នៅមណ្ឌលប្រឡងពុទ្ធិកបឋមសិក្សា ស្ថិតនៅវត្តជម្ពូព្រឹក្សា ភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

នៅក្នុងពិធីនេះក៏មានការនិមន្ត-ចូលរួមជាព្រះគណៈអធិបតី-គណៈអធិបតី និងភ្ញៀវកិត្តិយស ព្រះវិសុទ្ធិញ្ញាណ មុំ សយ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមេគណខេត្តស្វាយរៀង លោក សែម ផុន និង ហ៊ឹម ស្រុី ប្រតិភូក្រសួងធម្មការ និងសាសនា និងលោកទីវ សុភា ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត លោក គង់ចាន់ថន ប្រធានមន្ទីរមុខងារ​សាធារណៈ​ខេត្ត លោកពិន ដារ៉ា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង លោកឈៀង សុធា នាយកទីចាត់ការធនធានមនុស្ស ព្រមទាំងមានការនិមន្ត-អញ្ជើញចូលរួមពីព្រះមន្ត្រីសង្ឃ និងមន្ត្រីរាជការ ជាគណៈកម្មការប្រឡងទាំងអស់។

សូមជម្រាបជូនថា ឆ្នាំនេះ មានបេក្ខសមណ:-បេក្ខជន បានដាក់ដាក់សុំសិទ្ធិប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សាចំនួន២១៨អង្គ-នាក់៕B/