កាន់តែ​អាប់​ដេ​ត ពេល​សែន​ឆេង​ម៉េង ត្រូវ​ដុត​ម៉ាស​បញ្ជូនទៅឱ្យ​ដូនតា​

189
ចែករម្លែក

គ្រប់ពេល​រដូវ​កាល​សែន​ឆេង​ម៉េង ឬ​សែន​ផ្នូរ​តាម​ប្រពៃណី​ជនជាតិ​ចិន នៅ​ដើមខែ​មេសា មកដល់ បងប្អូន​ដែល​ជាប់សែស្រឡាយ​ចិន ឬ​កូនចៅ​ចិន តែងតែ​នាំគ្នា​បោសសម្អាត ឬ​ពូន​ផ្នូរ​ដូនតា ដែល​លាចាក​លោក​ទៅ​ដើម្បី​បង្ហាញ​ភាព​កតញ្ញូ និង​ការគោរព​ស្រឡាញ់​។​

​ក្រោយ​សម្អាត​ផ្នូរ​រួចរាល់​ហើយ កូនចៅ​ចាប់ផ្ដើម​រៀបចំ​គ្រឿង​សំណែន​ដូចជា​នំ ទាខ្វៃ ជ្រូក​ខ្វៃ និង​ផ្លែឈើ​ជាដើម​ទៅតាម​លទ្ធភាព​របស់​គ្រួសារ​នីមួយៗ​។ ប៉ុន្តែ​អ្វីដែល​មិនអាច​ខ្វះ​បាន​គឺ លុយ​សែន (​លុយ​ខ្មោច​) ដែល​កូនចៅ​តែងតែ​សង្កត់​លើ​ផ្នូរ និង​ដុត​បញ្ជូនទៅឱ្យ​ដូនតា​។ ហើយដោយ​សារភាព​ច្នៃប្រឌិត​ឱ្យទាន់​ទៅតាម​សម័យកាល​ជឿនលឿន កូនចៅ​បាន​បន្ថែម គ្រឿង​សំណែន​ក្រដាស​ផ្សេងៗ​យ៉ាង​សម្បូរបែប​រួមមាន​លុយ​ដុល្លារ​ខ្មោច រថយន្ត ស្មា​ត​ហ្វូ​ន ស្បែកជើង​ប្រ៊ែ​នៗ និង​សម្លៀកបំពាក់​រហូតដល់​រថយន្ត​និង​ផ្ទះ​វីឡា​ជាដើម​សម្រាប់​ឱ្យ​អ្នក​ដូនតា ប្រើប្រាស់​យោងទៅតាម​អ​បិ​យ​ជំនឿ​។
​ ​
ទោះជា​យ៉ាងណា ក្នុងពេល​ដ៏​អាសន្ន​ដោយសារ​វីរុស​កូ​រ៉ូ​ណា កូនចៅ​អាច​ដុត​ម៉ាស ក្រដាសអនាម័យ និង​ទឹក​អនាម័យ​លាងដៃ​បញ្ជូនទៅឱ្យ​ដូនតា​បាន បើ​បារម្ភ​ខ្លាច​វីរុស​នេះ​ឆ្លងទៅ​ហួស ពី​ឋានកណ្ដាល (​ឋានមនុស្ស​លោក​)​។ នេះ​បើ​យោងតាម​សំណេរ និង​រូបភាព​ដែល​បុរស ជនជាតិ​ថៃ ម្នាក់​ឈ្មោះ ខាន់​ចា​ស៊ីន ពុន​ណា​សេត (Khanjasin Punnasett) បាន​បង្ហោះ​លើ​គណនី ហ្វេ​ស​ប៊ុ​ក របស់ខ្លួន​តាំងពី​ថ្ងៃទី​១៧ ខែមីនា​៕ ប្រែ​សម្រួលៈ​ខុម​