កាប់​គ្នា​រងរបួស​ដឹក​ទៅ​ពេទ្យ​ក្រឡាប់​រថយន្ត​ស្លាប់​និង​របួស​មនុស្ស​ថែមទៀត​

1137
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​ទំនាស់​រឿង​ព្រំដី​ក៏​ឈ្លោះប្រកែក​គ្នា​បាន​បង្ក​ជា​អំពើ​ហឹ​ង្សា​ត្រូវ​ភាគី​ម្ខាង​ប្រើ​កាំបិត​ខ្វែវ​កាប់​ទៅលើ​ភាគី​ម្ខាង​បណ្តាលឱ្យ​បុរស​ម្នាក់​បាន​រងរបួសរ​យៈ​ក្បាល​ធ្ងន់ធ្ងរ ។​បន្ទាប់ពីនោះ​ត្រូវ​ដឹក​អ្នករបួស​ទៅ​មន្ទីរពេទ្យ​ក៏​ក្រឡាប់​រថយន្ត​ស្លាប់​និង​របួស​មនុស្ស​ថែមទៀត​។​

​ករណីនេះ​បាន កើតឡើង​នៅ​ចំណុច​ស្រែ​អូរ​ខ្លុង​ខាងត្បូង​ភូមិ​ស្នា​ផ្អែក​ចម្ងាយ​ប្រហែល​១.៥០០​ម៉ែត្រ ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្តព្រះវិហារ​កាលពីរ​សៀ​ល​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៨ ។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ វក ជ័យ ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​កើតហេតុ​។ ចំណែក​ជនបង្ក​ឈ្មោះ ជា ជឿន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​កើតហេតុ (​គេចខ្លួនបាត់​)​។​

​សមត្ថកិច្ច​បាន បន្តថា បន្ទាប់មក​កើតហេតុ ក្រុមគ្រួសារ​បាន​ដឹក​ជនរងគ្រោះ​តាម​រថយន្ត​ម៉ាក​ធុន​ត្រា ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2B-2764 យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប តាមផ្លូវ​ជាតិ​លេខ​៦៤​។ លុះដល់​ត្រង់ចំណុច​ខ្នង​គោល ក្នុងភូមិ​សាស្ត្រ​ភូមិ​ស្រយង់ជើង ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្តព្រះវិហារ វេលា​ម៉ោង​៦៖៥​នាទី​ល្ងាច​ថ្ងៃ​ដដែល ក្រឡាប់​រថយន្ត បណ្ដាល​ឲ្យ​មាន​អ្នករងរបួស និង​ស្លាប់​ថែមទៀត ដោយសារ​ផ្លូវ​កោង​។​

​សមត្ថកិច្ច បន្តថា រថយន្ត​ដែល​ក្រឡាប់​បើកបរ​ដោយ​ឈ្មោះ តឹង តុង​ហ៊ួ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កសិករ ។​បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ស្នា​ផ្អែក ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្តព្រះវិហារ (​មិនមាន​រងរបួស​)​។

​អ្នករួមដំណើរ​៥​នាក់ ទី​១. ឈ្មោះ វក់ ជី ភេទ​ប្រុស (​អ្នករងគ្រោះ​ក្នុងករណី​ហិង្សា​) ២. ឈ្មោះ​គាំ ជា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ស្នា​ផ្អែក ជាមួយគ្នា រងរបួស​ធ្ងន់ (​ដឹក​មក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​កោះ​កេរ​ស្លាប់​)​។ ៣. ឈ្មោះ គង់ កន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ គ្មាន​របួស​។ ៤. ឈ្មោះ​ធុន ធាង ភេទ​ស្រី អាយុ​៥៨​ឆ្នាំ​គ្មាន​របួស​។ ៥. ឈ្មោះ ម៉ៅ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​គ្មាន​របួស​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​ទៅដល់​កន្លែង​ហើយ​បានប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក​អ្នករងរបួស​ដឹកយក​ទៅ​ស​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​៕S/

​កាប់​គ្នា​រងរបួស​ដឹក​ទៅ​ពេទ្យ​ក្រឡាប់​រថយន្ត​ស្លាប់​និង​របួស​មនុស្ស​ថែមទៀត​