ការនាំចេញ​អង្ករ​របស់​ឥណ្ឌា​ត្រូវបាន​ផ្អាក ដោយសារ​ជំងឺ​កូវី​ដ​១៩

145
ចែករម្លែក

​ក្រុមមន្ត្រី​បាន​និយាយ​ថា ​ឈ្មួញ​អង្ករ​ឥណ្ឌា​បាន​បញ្ឈប់​ការចុះហត្ថលេខា​លើ​កិច្ចសន្យា​នាំ​ចេញ​ថ្មី​ដោយសារ​ការបិទ​ប្រទេស​ឥណ្ឌា​ទាំងស្រុង​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ ខណៈ​ដែល​​កង្វះខាត​កម្លាំង​ពលកម្ម​និង​ការរាំងស្ទះ​ការដឹកជញ្ជូន បាន​រារាំង​ដល់​ការផ្គត់ផ្គង់​តាម​កិច្ចសន្យា​ដែល​មាន​ស្រាប់​។​

​ការបញ្ឈប់​ការនាំ​ចេញពី​ប្រទេស​ឥណ្ឌា​ដែល​ជា​ប្រទេស​នាំចេញ​ធំជាងគេ​នៅ​ពិភពលោក កំពុង​អនុញ្ញាត​បណ្តា​ប្រទេស​ដែល​ជា​គូប្រជែង​ដូចជា​ប្រទេស​ថៃ​បង្កើន​ការនាំចេញ​ក្នុង​រយៈពេល​ខ្លី​និង​​បង្កើន​តម្លៃ​ទំនិញ​ពិភពលោក ដែល​បង្ខំ​ឱ្យ​អតិថិជន​ក្រីក្រ​រាប់​លាន​នាក់នៅ​ទ្វីបអាហ្វ្រិក ត្រូវ​ចំណាយ​ថ្លៃ​កាន់តែ​ខ្ពស់​។​

​លោក ប៊ី វី គ្រី​ស្នា រ៉ាវ ប្រធាន​សមាគម​នាំ​អង្ករ​ចេញ (REA)​បាន​និយាយថា​” ការ​ដឹកទំនិញ​បាន​ជាប់គាំង​នៅ​ពេល​ការដឹកជញ្ជូន​មាន​ការលំបាក​ខ្លាំង​ដោយសារ​តែ​ការបិទ​នេះ​។ អ្នកបើកបរ​មិន​មក​ទេ ​ហើយ​កម្លាំង​ពលកម្ម​មិន​មាន​នៅ​តាម​រោង​ម៉ាស៊ីន​និង​កំពង់ផែ​ផងដែរ​” ។​

​លោក​ព្រេម ហ្កាក ប្រធាន​ក្រុមហ៊ុន Lal Mahal Group ដែល​នាំ​ចេញ​អង្ករ​ទៅ​កាន់​ប្រទេស​ជាង​៤៤​ប្រទេស បាន​និយាយថា បរិមាណ​នៃ​ការនាំចេញ​របស់​ឥណ្ឌា​បាន​ធ្លាក់ចុះពី​៤ ទៅ ៥ ដង ។​

​ក្រុម​អ្នក​នាំ​ចេញ​បាន​និយាយថា អង្ករ​ធម្មតា​៤០០.០០០​តោន​និង​អង្ករ​ល្អ​ចំនួន ១០០. ០០០​តោន​សម្រាប់​ចែកចាយ​ពី​ខែ​មីនា​ដល់​ខែ​មេសា​ត្រូវ​បាន​ជាប់គាំង​នៅតាម​កំពង់ផែ​ឬ​នៅ​កន្លែង​នាំ​ចេញ ដោយសារ​បិទ​ប្រទេស​នេះ​៕​ប្រែ​សម្រួល​៖​សុខា​/sn/Ha

កម្មករ​ធ្វើការ​នៅ​កន្លែង​រោងចក្រ​ផលិត​អង្ករ​មួយ​នៅ​ប្រទេស​ឥណ្ឌា​