ការនិយាយ​កុហក​របស់​ភ្ញៀវ​នាំអោយ​ពេទ្យធ្មេញ​ម្នាក់​ដាក់ខ្លួន​នៅ​ដាច់​ពី​គេ​

849
ចែករម្លែក

​ពេទ្យធ្មេញ​ម្នាក់​ត្រូវ​បង្ខំចិត្ត​ដាក់​ខ្លួន​នៅ​ដាច់​ពី​គេ បន្ទាប់​ពី​អតិថិជន​របស់​គាត់​ម្នាក់​ដំបូង​ប្រាប់ថា​រូបគេ​មិន​ស្ថិត​ចំណោម​អ្នក​បាន​ទៅ​ទស្សនា​ការប្រកួត​ប្រដាល់​នៅ​សង្វៀន​មួយ​មួយ​ដែ​ជា​ប្រភព​ផ្ទុះ​ជម្ងឺ​​ឆ្លង​មនុស្ស​រាប់​សិប​នាក់​នៅ​បាងកក​។​

​អ្នក​គ្រូពេទ្យ​បាន​សរសេរ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ថា មាន​អតិថិជន​ប្រុស​ម្នាក់​បាន​មក​ជួប​លោក​ស្រី និង​ប្រាប់ថា​ខ្លួន​ឈឺធ្មេញ​និង​ឈឺក្បាល​។​អ្នក​គ្រូពេទ្យ​បាន​ពិនិត្យ​សុខភាព​បុរស​នេះ​ឃើញថា​​គាត់​មិន​ក្តៅខ្លួន​និង​បុរស​នេះ​ថែម​ទាំង​បញ្ជាក់ថា គាត់​មិនបាន​ទៅ​ទីណា​ដែល​អាច​ឆ្លងកូវី​ដ​១៩​ទេ​។​

​ក្នុងពេល​ជាមួយគ្នា អ្នកគ្រូ​ពេទ្យធ្មេញ បាន​រកឃើញ​ថា​បុរស​នេះ​បាន​បញ្ហា​ធ្មេញ​ដែល​អាច​អោយ​គាត់​ឈឺក្បាល​។​

​ដោយ​សំគាល់​ឃើញ​ថា​បុរស​នេះ​ស្លៀកពាក់​ជា​អ្នក​បើក​តាក់ស៊ី គ្រូពេទ្យ​បាន​សួរ​អតិថិជន​របស់​ខ្លួន​ទៀតថា តើ​គាត់​មាន​បាន​ដឹក​មនុស្ស​ទៅកាន់​ឬ​មក​ពី​សង្វៀន​ប្រដាល់​ដែល​ជា​កន្លែង​ផ្ទុះ​ជម្ងឺ​កូវី​ដ​១៩​កាលពី​ពេល​ថ្មីៗ​នេះ​ដែរ​ឬទេ​។ បុរស​នេះ​ឆ្លើយថា បាន​ដឹក​តែ​តាំងពី​ពីរ​បី​ខែ​មុន​ម្ល៉េះ​។​

​បន្ទាប់​ពី​គ្រូពេទ្យ​ដក​ធ្មេញ​រួច បុរស​នេះ​ស្រាប់តែ​អះអាងថា គាត់​បាន​ទៅ​មើល​ការប្រកួត​ការ​ប្រដាល់​នៅ​សង្វៀន​លុម​ភី​នី កាលពី​ថ្ងៃ​០៦​មីនា​។​ការប្រកួត​ប្រដាល់​ថ្ងៃ​នោះ​នៅ​សង្វៀន​នេះឯង​ដែល​គេ​ជឿ​​ថា ជា​ប្រភព​ចម្លង​កូវី​ដ​១៩​ទៅកាន់​អ្នកទស្សនា​រាប់សិប​នាក់​។​បុរស​នេះ​ថែម​ទាំង​ប្រាប់​គ្រូពេទ្យ​ថា​ប៉ូលិស​តាម​រក​គាត់​និង​មិត្ត​របស់​គាត់​ដែល​បាន​ទៅ​ទស្សនា​ការប្រកួត​នៅ​សង្វៀន​នោះ​។​ពួកគេ​ត្រូវ​​បាន​នាំ​ខ្លួន​ទៅ​ដាក់​នៅ​ជំរំ​ចត្តា​ឡី​ស័ក លើកលែង​តែ​រូប​គាត់​ម្នាក់​។​

​ក្រោយ​បុរស​នេះ​ចេញ​ទៅ គ្រូពេទ្យ​ធ្មេញ​បែរជា​ភ័យ​ខ្លួន និង​បាន​ប្រាប់​បុគ្គលិក​អោយ​តាមរក​អ្នកបើក​តាក់ស៊ី​នេះ​មក​ធ្វើ់​តេស្តិ៍​ដែល​លទ្ធផល​បង្ហាញ​បុរស​នេះ​ឆ្លងកូវី​ដ​១៩​ហើយ​អ្នកគ្រូ​ក្លាយជា​អ្នក​ជម្ងឺ​​ស្ថិតក្រោម​ការ​តាម​ដាម​៕​ប្រែ​សម្រួល​៖​វាសនា​

ក្នុង​រូប ប៉ូលិស​ក្រុង​បាកក​ក​ប្រើ​ខែល​បង្ក្រាប​បាតុកម្ម​មក​បាំង​ការពារ​កុំអោយ​ឆ្លង​រុស​កូរ៉ូណា នៅ​ពេល​ប៉ូលិស​ថៃ​ជាង​ម្ភៃ​នាក់​បាន​ឆ្លង​វីរុស​នេះ​