ការវាយប្រហារ​ដោយ​ចាក់​នឹង​កាំបិត​នៅ​ហ្វាំ​ង​ឡង់ ស្លាប់​២​នាក់ របួស​៨​នាក់ ហើយ​ជនសង្ស័យ​ត្រូវបាន​ចាប់ខ្លួន​

1371
ចែករម្លែក

​ប៉ូលិស​បាន​និយាយថា មនុស្ស​២​នាក់ ត្រូវបាន​សម្លាប់​និង មនុស្ស​យ៉ាងតិចណាស់​៨​នាក់​បាន​រងរបួស​ក្នុងការ​វាយប្រហារ​ដោយ​ចាក់​នឹង​កា​បិត នៅ​ទីក្រុង​តួ​គូ ប្រទេស​ហ្វាំ​ង​ឡង់ កាលពី​ថ្ងៃ​សុក្រ​ទី​១៨​សីហា​។​

​ប៉ូលិស ដែល​ស្ថិតនៅ​កន្លែងកើតហេតុ​នោះ បាន​បាញ់​លើ​អ្នក​វាយប្រហារ​ដែល​សង្ស័យ​នោះ និង​បាន​ចាប់ខ្លួន​បុរស​នេះ​។ បុរស​នេះ​ត្រូវបាន​ឃុំខ្លួន ។​

​ការវាយប្រហារ​នេះ បានកើត​ឡើង​នៅ​ទីលាន​ផ្សារ​ពូ​តូ​រី (Puutori-Market Square) នៅ​ទីក្រុង​តួ​គូ​។

​បណ្តាញសារព័ត៌មាន​ហ្វាំ​ង​ឡង់ បាន​និយាយថា ភាគច្រើន​នៃ​ជនរងគ្រោះ​ទាំងនេះ ជា​មនុស្សពេញវ័យ ហើយ​៣​នាក់​ក្នុងចំណោម​អ្នករងរបួស​ទាំងនេះ បាន​រងរបួស​ធ្ងន់ ហើយ​កំពុង​ត្រូវបាន​ជួយសង្គ្រោះ​នៅ​ម​ន្ទ​រ​ពេទ្យ​។ ជនរងគ្រោះ​ជា​ស្ត្រី​ម្នាក់ ក្នុងចំណោម​ជង​រងគ្រោះ​ទាំងនេះ ត្រូវបាន​ចាក់​ជាច្រើន​កាំបិត​នៅត្រង់​ក នៅ​ទីលាន​ក្រុង​នេះ ។​

​លោក ផូ​ល​ឡា រី​ស៊ី​កកូ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​រៀបរាប់ថា ជនសង្ស័យ​នោះ​មើលទៅ​ដូចជា​ជនបរទេស ហើយ​បាន​ភ្ជាប់​ការវាយប្រហារ​នេះ​ទៅនឹង​ការសម្លាប់​មនុស្ស​១៤​នាក់​នៅ​ទីក្រុង​បា​សេ​ឡូ​ណា ប្រទេស​អេ​ស្ប៉ា​ញ​។​
​ប៉ុន្តែ ក្រុម​អាជ្ញាធរ​ហ្វាំ​ង​ឡង់ បាន​និយាយថា វា​ជាការ​លឿន​ពេក​ដែល​ចាត់ទុក​ហេតុការណ៍​នេះ​ជា​អំពើ​ភេរវកម្ម​នោះ​។​

​អ្នកនាំពាក្យ​នៃ​ការិយាល័យ​ស៊ើបអង្កេត​ជាតិ​ហ្វាំ​ង​ឡង់ បាន​និយាយថា ខណៈដែល​ក្រុម​អាជ្ញាធរ បាន​កំពុងធ្វើការ​ស៊ើបអង្កេត ថា​តើ​មាន​អ្នក​ផ្សេងទៀត​បានជា​ប់​ពាន់​ព័ន្ធ​ក្នុងការ​វាយប្រហារ​នេះដែរ​ឬ​អត់​នោះ វា​ទំនងជា​ថា ជនសង្ស័យ​នេះ បានធ្វើ​សកម្មភាព​នេះ​តែម្នាក់ឯង​ទេ​៕ ដោយ៖ សុខា

​មនុស្ស​២​នាក់ ត្រូវបាន​សម្លាប់​និង មនុស្ស​យ៉ាងតិចណាស់​៨​នាក់​បាន​រងរបួស​ក្នុងការ​វាយប្រហារ​ដោយ​ចាក់​នឹង​កា​បិត នៅ​ទីក្រុង​តួ​គូ ប្រទេស​ហ្វាំ​ង​ឡង់​កាលពី​ថ្ងៃ​សុក្រ