ការសិក្សា ៖ ថ្នាំ Hydroxychloroquine មិនបង្ហាញអត្ថប្រយោជន៍និងបង្កើនការស្លាប់

175
ចែករម្លែក

ការសិក្សាលើអ្នកជំងឺកូរ៉ូណាជិត ១០០.០០០ នាក់មិនបានបង្ហាញពីអត្ថប្រយោជន៍អ្វីទេនៅក្នុងការព្យាបាលពួកគេជាមួយនឹងថ្នាំប្រឆាំងមេរោគដែលមានឈ្មោះថា Hydroxychloroquine និង ថ្នាំ Chloroquine ហើយថែមទាំងបង្កើនលទ្ធភាពនៃការស្លាប់អ្នកជំងឺនៅក្នុងមន្ទីរពេទ្យទៀតផង។

ថ្នាំ Hydroxychloroquine ជាធម្មតាត្រូវបានគេប្រើដើម្បីព្យាបាលជំងឺរលាកសន្លាក់ ប៉ុន្តែការប្រកាសពីឥស្សរជនសាធារណៈរួមទាំងប្រធានាធិបតីអាម៉េរិកដូណាល់ ត្រាំដែលបានប្រកាសនៅសប្តាហ៍នេះថាគាត់កំពុងប្រើថ្នាំនេះ បានជំរុញឱ្យរដ្ឋាភិបាលទិញថ្នាំនេះយ៉ាងច្រើនសម្បើម។

ថ្នាំ Chloroquine គឺជាថ្នាំប្រឆាំងនឹងជំងឺគ្រុនចាញ់។ ថ្នាំទាំងពីរអាចបង្កើតផលរំខានធ្ងន់ធ្ងរជាពិសេសលើចង្វាក់បេះដូង។

យោងតាមការស្រាវជ្រាវ ដែលចេញផ្សាយកាលពីថ្ងៃសុក្រទី២២ឧសភានៅក្នុងទស្សនាវដ្តី The Lancet ថ្នាំទាំងពីរនេះគ្មានមួយណាផ្តល់អត្ថប្រយោជន៍ដល់អ្នកជំងឺក្នុងមន្ទីរពេទ្យទេ។

ក្រឡេកមើលកំណត់ត្រារបស់អ្នកជំងឺ ៩៦.០០០ នាក់នៅមន្ទីរពេទ្យរាប់រយ ពួកគេបានរកឃើញថា ការអនុញ្ញាតឱ្យប្រើថ្នាំនេះព្យាបាលកូវីដ១៩ពិតជាបង្កើនហានិភ័យនៃការស្លាប់៕ ដោយ៖ កញ្ញាដាលីស

ថ្នាំ Hydroxychloroquine និងថ្នាំ Chloroquine បង្កើនហានិភ័យនៃការស្លាប់ចំពោះអ្នកជំងឺកូវីដ១៩