ការ​រឹត​ត្បឹ​ត​ព្រំដែន​ធ្វើ​ឲ្យ​មាន​ការលើក​កំពស់​ដំណាំ​បន្លែ​និង​សាច់​ក្នុងស្រុក​កាន់តែ​ខ្លាំ​ក្លា​

177
ចែករម្លែក

ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: មួយរយៈ​នៃ​ការ​បឹ​ទ​ព្រំដែន​ទាំងអស់ ដោយសារតែ​បុព្វហេតុ​ជំងឺ​កូ​រ៉ូ​ណា​រាតត្បាត​ខ្លាំងក្លា​ពេក ធ្វើ​ឲ្យ​ជួប​ការលំបាក​ខាង​ការដឹកជញ្ជូន​ទំនិញ ស្បៀង​ម្ហូបអាហារ​គ្រប់មុខ​ឆ្លងកាត់​ពេក ធ្វើអោយ​ទំនិញ​ស្បៀង​កសិកម្ម​ក្នុងស្រុក​មួយចំនួន បានផ្តល់​លទ្ធិភាព​បំរើ​ទីផ្សារ​ក្នុង​ស្រក​បាន​បរិបូរ​ណ៌ និង​ត្រូវបាន​លើក​កំពស់ ដែល​ពីមុន​ការនាំ​ចូល​ពី​ប្រទេសជិតខាង​ហ៊ុមព័ទ្ធ​ខ្លាំងពេក​។​

​លោក យ៉ង់ សាំង​កុមារ អតីត​ប្រធាន​អង្គការ​សេ​ដាក់​បាន​ឲ្យ​ដឹងថា ការ​រឹត​ត្បឹ​ត​ព្រំដែន​កន្លងទៅ​ថ្មីៗ​នេះ វា​បានធ្វើ​ឲ្យ​កសិករ​អ្នក​ដាំ​ដុះ​ទទួលបាន​ផល​វិជ្ជមាន និង​អវិជ្ជមាន​ដូចគ្នា​។ អ្នក​ដែល​បាន​ផល​វិជ្ជមាន គឺ​កសិករ​ដាំ​បន្លែបង្ការ​និង​ចិញ្ចឹម​។ ពីមុន​អ្នកធ្វើ​បន្លែ​និង​ចិញ្ចឹម​បែបនេះ​គឺ​អត់​ទីផ្សារ ពង​ទា​ពងមាន់​អត់​មាន​អ្នកទិញ ទីផ្សារ​ថោក​ពេក អត់​រួច​ថ្លៃដើម​។​ដោយសារ​ការនាំ​ចូល​ប្រទេសជិតខាង​វាយលុក​ខ្លាំងពេក​។ ឥឡូវ​អ្នក​ដាំ អ្នក​ចិញ្ចឹម​ក្នុងស្រុក​បាន​ប៉ុន្មាន​គឺ​ទីផ្សារ​យក​ទាំងអស់ មិន​ថា​បន្លែបង្ការ ត្រី​សាច់ ពងមាន់ ពង​ទា​ផលិត​ដាំ​ដុះ​យ៉ាងណា​នោះទេ​។ ប្រាក់ចំណូល​បាន​ច្រើន​ចូលដល់​សហគម​កសិក​រ​បាន​ច្រើនជាង​មុន មុន​បឹ​ទ​ព្រំដែន​។​ធ្វើបែបនេះ ត្រូវបាន​លោក​យ៉ង់ សាំង​កុមារ​ចាត់ទុកថា​កុំអោយ​យើង​ពឹង​ដង្ហើម​គេ​ខ្លាំងពេក​។ ហើយក៏​ជា​មេរៀន​មួយ​សំរាប់​ពេលខាងមុខ​ក្នុងការ​ទប់ទល់​ស្បៀង​របស់​យើង​។ ពីមុន​កម្ពុជា​យើង​នាំចូល​តាំ​ពី​ស្លឹកគ្រៃ ប៉េងប៉ោះ ជីគ្រប់មុខ ម្ទេស ពងមាន់​ពង​ទា​។​ល​។ ផលិត​បាន​ហើយ​រក​ទីផ្សារ​មិនបាន​។​លោក​កុមារ​បាន​បញ្ជាក់ថា​កម្ពុ​ជា​ត្រូវការ​បន្លែ បង្ការ​ប្រមាណ​១​ពាន់​តោន​ក្នុង​១​ថ្ងៃ ដែល​ភាគច្រើន​នាំចូល​ក្នុង​ចន្លោះ​ខែមេសា ដល់​ខែវិច្ឆិកា​ជា​រៀងរាល់ឆ្នាំ​។ គេ​បាន​លុយ​រាប់លាន​ដុល្លារ​ពី​ការ​នាំចូល​បែបនេះ​។ ក៏ប៉ុន្តែ​យើង​ក៏មាន​ចំណុច​អវិជ្ជមាន​ផងដែរ ពី​ការបិទ​ព្រំដែន​កន្លងទៅនេះ គឺ​ផលដំណាំ​ឱស្សាហ​កម្ម​ដូចជា​ដំឡូង​មី ពោតក្រហម ស្វាយកែវ​រមៀត ម្រេច​។​ល​។ គឺ​មិនអាច​ចេញទៅ​ប្រទេសក្រៅ​បាន​នោះទេ​។ ដូច្នេះ​អ្នក​ដាំ​ដុះ​ដំណាំ​បែបនេះ ជួប​ការលំបាក​ធ្ងន់ធ្ងរ​ណាស់​មកដល់ពេលនេះ​៕ ល​