កា​ឡូ​ស តេ​វ៉េ​ស ទទូច​ឲ្យ​កីឡាករ​ផ្អាក​យក​ប្រាក់ខែ​រយៈពេល​មួយឆ្នាំ ដើម្បី​ជួយ​ដល់​ការងារ​ទប់ ស្កាត់​វីរុស​កូ​រ៉ូ​ណា​

120
ចែករម្លែក

កីឡាករ កា​ឡូ​ស តេ​វ៉េ​ស (Carlos Tevez) បាន​ទ​ទួ​ច​ឲ្យ​មិត្ត​រួម​អាជីព​បាល់ទាត់​ផ្អាក​ការយកប្រាក់​ឈ្នួល​រយៈពេល​មួយឆ្នាំ ដើម្បី​ជួយ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​រ៉ូ​ណាវី​រុស​។​
​ ​
​អតីត​កីឡាករ​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​និង​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​រូបនេះ​កំពុង​លេង​ជា​លក្ខណៈ អាជីព​ជាមួយ​ក្លិប Boca Juniors នៅ​អា​ហ្ស​ង់​ទីន ប៉ុន្តែ​សកម្មភាព​បាល់ទាត់​ត្រូវបាន​ផ្អាក​រហូត ដល់​មានការ​ជូនដំណឹង​ជាថ្មី​។​
​ ​
​ក្លិប​បាល់ទាត់​នៅ​ទូទាំង​ពិភពលោក​មានការ​លំបាក​ក្នុងការ​ដោះស្រាយ​ជាមួយ​វិបត្តិ​ហរិញ្ញវត្ថុ​ចំពោះ​ការប្រកាស​ផ្អាក​ភ្លាមៗ​បែបនេះ ស្របពេល​មានការ​កាត់​ប្រាក់​ឈ្នួល​បុគ្គលិក​ដែល​មិនមែន ជា​កីឡាករ​ផងដែរ​។​
​ ​
​ប៉ុន្តែ តេ​វ៉េ​ស វ័យ​៣៦​ឆ្នាំ​បាន​អំពាវនាវ​ទៅ​កីឡាករ​កំពូលៗ ឲ្យ​ធ្វើ​សកម្មភាព​ក្នុង​បំណង​ជួយ​ដល់ ពេលវេលា​ដ៏​អ​ភ័​ព្ទ​នេះ​។​
​ ​
​តេ​វ៉េ​ស បាន​បាន​និយាយថា “​ជំងឺ​កូ​រ៉ូ​ណា​គឺជា​គ្រោះមហន្តរាយ​មួយ​។ កីឡាករ​បាល់ ទាត់​អាច រស់នៅ រយៈពេល​៦​ខែ​ឬ​១​ឆ្នាំ​ដោយ​គ្មាន​ប្រាក់​ឈ្នួល​។ យើង​មិន​ស្ថិតក្នុង​ស្ថានភាព​លំបាក​ដូច ជា​គ្រួសារ​ដែល​ត្រូវ​ចិញ្ចឹម​កូនតូច​រាល់ថ្ងៃ​នោះទេ ដែល​ត្រូវ​ចាក​ចេញពីផ្ទះ​រៀងរាល់​ម៉ោង​៦​ព្រឹក និង​វិល​ត្រឡប់មកវិញ​នៅ​ម៉ោង​៧​ល្ងាច ដើម្បី​ចិញ្ចឹម​គ្រួសារ​។​
​ ​
​តេ​វ៉េ​ស បន្តថា “​យើង​មិនមែនជា​មនុស្ស​គំរូ​ក្នុងករណីនេះ​ទេ ប៉ុន្តែ​យើង​ជា​មនុស្ស​គំរូ​កិច្ចការ​ផ្សេង ទៀត​។ យើង​ត្រូវ​ទៅ​នៅ​ទីនោះ ដើម្បី​ជួយ​ពួកគេ​។ វា​គឺជា​រឿង​ងាយ​សម្រាប់​ខ្ញុំ​ក្នុង​ការនិយាយ ដោយ​ដឹងថា ខ្ញុំ​មាន​អាហារ​សម្រាប់​កូនៗ​”​។​
​ ​
​លោក ក្រា​ហាំ ផត​ធ័​រ (Graham Potter) ជា​អ្នកចាត់ការ​ក្លិប Brighton គឺជា​គ្រូបង្វឹក​ទី​២​នៅ​ក្រប ខ័​ណ្ឌ​ព្រី​មី​ញ៉េ​លី​ក ដែល​ស្ម័គ្រចិត្ត​ទទួលយក​ការ​កាត់​ប្រាក់​ឈ្នួ បន្ទាប់ពី​លោក អេ​ដ​ឌី ហូ​វ៉េ (Eddie Howe) កាលពី​ថ្ងៃ​ពុធ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ កា​ឡូ​ស តេ​វ៉េ​ស (Carlos Tevez)