កិច្ចប្រជុំ​ស្តីពី​ការរៀបចំ​សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ​និង​បរិស្ថាន​អនាម័យ នៅ​បរិវេណ​ផ្សារ​រាត្រី​អង្គរ​ឃ្យូ​ង​យូ​ (​វិថី​សម្តេច​បញ្ញា សុខ អាន​)

506
ចែករម្លែក

ដោយ:​បាយ័ន​/​សៀមរាប ៖ ​នៅ​រសៀល​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៩ លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្តសៀមរាប អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ការរៀបចំ​សន្តិសុខសណ្តាប់​ធ្នាប់ របៀបរៀបរយ​សាធារណៈ​និង​បរិស្ថាន​អនាម័យ នៅ​បរិវេណ​ផ្សារ​រាត្រី​អង្គរ​ឃ្យូ​ង​យូ (​វិថី​សម្តេច​បញ្ញា សុខ អាន​) ស្ថិតនៅ​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។

កិច្ចប្រជុំ​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី លោកនាយក​រដ្ឋបាល​សាលាខេត្ត លោក លោក​ស្រី តំណាង​មន្ទីរ​-​អង្គភាព​ពាក់​ព័​ន្ទ លោក​ចៅសង្កាត់​ស្លក្រាម មេ​ប៉ុ​ស្តិ៍ស្លក្រាម ។ កិច្ចប្រជុំ​នេះ​រៀបចំ​នៅ​សាលាខេត្ត​សៀមរាប ។​

ជាមួយគ្នានេះដែរ លោក អភិបាលរង​ខេត្ត​ក៏បាន​ជំរុញ​ដល់​ក្រុមការងារ​បន្ត​អុ​វត្ត​ក្នុងការ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យមាន​សណ្តាប់​ធ្នា​ន់​និង​របៀបរៀបរយ ដើម្បី​បញ្ចៀស​ការកកស្ទះ​។​

ជាមួយគ្នានេះ​លោក​ក៏បាន​ណែនាំ​បន្ថែម​ដល់​អ្នក​គ្រប់​តំបន់​នោះ ដោយ​អប់រំ​ផ្សព្វផ្សាយ​ដល់​អាជីវករ​ត្រូវ​ថែរក្សា​អនាម័យ​បរិស្ថាន​នៅតាម​កន្លែង​លក់​នីមួយៗ​(​កន្លែង​លក់​ផ្ទាល់​ខ្លួន​)​ជាប្រចាំ​។ ម្យ៉ាងទៀត ចំពោះ​សំណង់​តូប​ដែល​សាងសង់​នៅតាម​ប​ណ្តោ​ផ្លូវ​សម្តេច​វិបុល​បញ្ញា សុខ អាន ត្រូវធ្វើ​រុះរើ​វិញ​តាម​ការកំណត់​របស់​អា​ជ្ញា​ធរ​ខេត្ត​ដោយ​មិន​អនុញ្ញាត​ទុក​ ធ្វើឲ្យ​បាត់បង់​សោ​ភណ្ឌ​ភាព​ក្រុង​ឡើយ​៕​B/