កីឡាករ​ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ប្រឈម​នឹង​ការ​កាត់​ប្រាក់​ឈ្នួល​ជាង ១០០​លាន​ផោន ដើម្បី​សង្គ្រោះ​ក្លិប​នៅ​លី​ក​តូចៗ​

164
ចែករម្លែក

កីឡាករ​នៅ​ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​ក​អាច​ប្រឈម​នឹង​ការ​កាត់​ប្រាក់​ឈ្នួល​ច្រើនជាង​១០០​លាន​ផោន​ដើម្បី​ជួយ​ដល់​ក្លិប​នៅ​លី​ក​តូចៗ​រស់រាន​បន្តទៀត បន្ទាប់ពី​មាន​វិបត្តិ​ជំងឺ​កូ​រ៉ូ​ណា​។
​ ​
​តាម​សេចក្តីរាយការណ៍​របស់​កាសែត The Sun មានការ​ពិភាក្សា​បន្ទាន់​រវាង​ស្ថាប័ន PFA Premier League និង EFL ជុំវិញ​ថា តើ​នឹង​ដោះស្រាយ​វិបត្តិ​ហិរញ្ញវត្ថុ​ដែល​កើតចេញ​ដោយសារ​វីរុស កូ​រ៉ូ​ណា​នេះ​ដោយ​វិធី​ណា​។​
​ ​
សេចក្តីរាយការណ៍​បាន​បង្ហាញថា​បើទោះបីជា​មិនទាន់មាន​ការព្រមព្រៀង​ណាមួយ​នៅឡើយ ជាមួយ​ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ក៏ដោយ ក៏​គេ​មាន​ក្តី​សង្ឃឹមថា ពួកគេ​នឹង​បង្កើន​កិច្ចប្រឹងប្រែង ដើម្បី​ជួយ​ដល់​ក្លឹប​នៅ​ក្របខ័ណ្ឌ​តូចៗ ​ប្រសិនបើ​គ្មាន​ការប្រកួត​រហូតដល់​ខែកក្កដា នោះ​កីឡាករ​នៅ​ក្របខ័ណ្ឌ​កំពូល​អាច​នឹងត្រូវ​កាត់ ប្រាក់​ឈ្នួល​២០​ភាគរយ​សម្រាប់​រយៈពេល​បី​ខែ​បន្ទាប់​។​
​ ​
ក្រោម​វិធានការ​នេះ​កីឡាករ​មួយចំនួន​នៅ​ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​ក​នឹងត្រូវ​លះបង់​ទំហំ​ទឹកប្រាក់ សរុប​១០៥​លាន​ផោន​។ គេ​ជឿថា ប្រាក់​ឈ្នួល​សម្រាប់​ខែមីនា​មិន​រង​ការគំរាមកំហែង​នោះទេ​។
​ ​
សកម្មភាព​ប្រកួត​របស់​ក្របខ័ណ្ឌ​កំពូលៗ​នៅ​អង់គ្លេស​ត្រូវបាន​ពន្យារ​រហូតដល់​យ៉ាងហោចណាស់​ថ្ងៃទី​៣០​ខែមេសា​។ ក្របខ័ណ្ឌ Premier League EFL និង PFA បាន​ជួបប្រជុំគ្នា​កាលពី​ថ្ងៃ​សុក្រ ដើម្បី​ពិភាក្សា​ពី​ផលប៉ះពាល់​ដោយសារ​ការពន្យារ​រដូវ​កាល​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

កីឡាករ​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​