កីឡាករ​ក្លិប បា​សេ​ឡូ​ណា​បដិសេធ​សំណើ​កាត់​ប្រាក់​ឈ្នួល​ចំពេល​មាន​វិបត្តិ​កូ​រ៉ូ​ណា​

182
ចែករម្លែក

តាម​ព័ត៌មាន​ថា​កីឡាករ​ក្លិប​បា​សេ​ឡូ​ណា​( Barcelona) បាន​បដិសេធ​មិន​ព្រម​ឲ្យ​កាត់​ប្រាក់​ឈ្នួល ដែល​ក្លឹប​នេះ​គ្រោង​ដាក់ចេញ​នាពេលខាងមុខ​ក្នុង​បំណង​កាត់បន្ថយ​ការខាតបង់​ហិរញ្ញវត្ថុ អំឡុងពេល​មានការ​ផ្ទុះ​ជំងឺ​កូ​រ៉ូ​ណា​។​
​ ​
ការចរចា​កំពុងតែបន្ត​រវាង​ក្រុមប្រឹក្សានាយក​និង​ប្រធាន​ក្រុម​ដូចជា លី​អូ​ណេ​ល ម៉េ​ស​ស៊ី (Lionel Messi) សឺ​ជី​អូ បា​ស្កេ​ត (Sergio Busquets) ជឺ​រ៉ា​ដ ពី​កេ (Gerard Pique) និង សឺ​ជី រ៉ូ​បឺ​តូ (Sergi Roberto) ខណៈពេល​ពួកគេ​ត្រៀម​សម្រេច​កិច្ចព្រមព្រៀង​។​
​ ​
បើទោះបីជា​កីឡាករ​ខ្លះ​មានបំណង​ឲ្យ​កាត់​ប្រាក់​ឈ្នួល​ចំពេល​មានការ​រាលដាល​ជំងឺ​កូ​រ៉ូ​ណា ក៏​តាម​សេចក្តីរាយការណ៍​ថា មានការ​ខ្វែងគំនិត​គ្នា​រវាង​សមាជិក​ខ្លះ​នៃ​ក្រុមប្រឹក្សា នាយក ហើយ​ថា កីឡាករ Barcelona មិន​ពេញ​ចិត្តនឹង​លក្ខខណ្ឌ​ដែល​បាន​ដាក់ជូន​ពីដំបូង​។
​ ​
ទោះបីជា​យ៉ាងណា ក្លិប​យក្ស​អេ​ស្ប៉ា​ញ​នេះ​នៅតែ​សង្ឃឹមថានឹង​សម្រេច​កិច្ចព្រមព្រៀង​ជាមួយកីឡាករ បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ថា​ក្លិប​នេះ​ព្យាយាម​ស្វែងរក​ការ​កាត់​ប្រាក់​ឈ្នួល​ជា​បណ្តោះអាសន្ន អំឡុង​ពេលធ្វើ​វីដេអូ​ខុន​ហ្វឺ​រិ​ន​។​
​ ​
ការផ្តោត​ជាសំខាន់​គឺ​លើ​ក្រុម​កីឡាករ​បុរស ដោយ​ប្រាក់​ឈ្នួល​របស់​កីឡាករ​ក្រុម​ជម្រើសដំបូង​សរុប​ដល់​ទៅ ៥០០​លាន​អឺរ៉ូ ដែល​ស្មើ​ពាក់កណ្តាល​នៃ​ចំណូល​ប្រចាំឆ្នាំ​របស់​ក្លឹប​នេះ​។​
​ ​
ការផ្ទុះ​ឡើង​ជំងឺ​ក៉ូ​រ៉ូ​ណា​នេះ​បាន​បង្ក​ផលប៉ះពាល់​អវិជ្ជមាន​មក​លើ​ក្លិប​នៅ​ក្របខណ្ឌ​តូចៗ ប៉ុន្តែ​ក្លិប​ធំៗ​ដូចជា​ក្លិប Barcelona មានការ​បារម្ភ​ចំពោះ​ផលប៉ះពាល់​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ​ក្លឹប Barcelona