កីឡាករ បឺ​ណា​ដូ ប្រាប់​ពីអ្វី​ដែល​ខ្លួន​នឹករឭក​បំផុត​នៅក្នុង​វិស័យ​បាល់ទាត់​

79
ចែករម្លែក

​កីឡាករ បឺ​ណា​ដូ ស៊ី​ល​វ៉ា (Bernardo Silva) និយាយថា ខ្លួន​នឹក​ដល់​ពេលវេលា​លេង​បាល់​នៅ ចំពោះមុខ​អ្នកគាំទ្រ​នៅមុន​ការវិល​ត្រឡប់មកវិញ​។​
​ ​
​ខ្សែបម្រើ​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ​ស៊ី​ធី​ដែល​បាន​វិល​ត្រឡប់មក​អង់គ្លេស​វិញ បន្ទាប់ពី​ចំណាយ ពេល​ពេញ មួយខែ​នៅ​ប្រទេស​កំណើត​ព័រ​ទុយ​ហ្គា​ល់​និង​បង្ហើប​ប្រាប់​ពីអ្វី​ដែល​ខ្លួន​បានធ្វើ​នៅពេល​អវត្តមាន​បាល់ទាត់​។​
​ ​
​បឺ​ណា​ដូ សារភាពថា ខ្លួន​នឹក​ដល់​ការងារ​ហ្វឹកហាត់​ប្រចាំថ្ងៃ​និង​ទំនាក់ទំនង​ជាមួយ​មិត្ត​រួម​ក្រុម និង​មិត្តភក្តិ ប៉ុន្តែ​សំខាន់បំផុត​នោះ គឺ បឺ​ណា​ដូ នឹក​ដល់​ក្តីរំភើប​រីករាយ​នៅ​ចំពោះមុខ​អ្នកគាំទ្រ​។​
​ ​
​បឺ​ណា​ដូ បាន​និយាយថា “​ខ្ញុំ​គិតថា អ្វីដែល​ខ្ញុំ​នឹករឭក​បំផុត​នោះ​មិនមែនជា​ការហ្វឹក ហាត់ ឬ​ទាត់ បាល់​នោះទេ ប៉ុន្តែ​ការលេង​នៅ​ចំពោះមុខ​ទស្សនិកជន​ដែល​សម្តែង​ការខកចិត្ត​នៅពេល​អ្នក បាត់បង់​ឱកាស​និង​ការអបអរ​នៅពេល​អ្នក​ទាត់​បញ្ចូល​ទី​។ អារម្មណ៍​ក្នុង​ការលេង​បាល់ទាត់​នៅ ចំពោះមុខ​អ្នកគាំទ្រ​គឺជា​អ្វីដែល​ខ្ញុំ​នឹករឭក​បំផុត​”​។​
​ ​
​បឺ​ណា​ដូ បាន​បន្ថែមថា ខ្លួន​នៅ​ព័រ​ទុយ​ហ្គា​ល់​ជាមួយ​មិត្តភក្តិ​ជិតស្និទ្ធ​ជាង​មួយខែ​ប៉ុន្តែ​វា​ជា​ស្ថានភាព ដ៏​អាក្រក់​បំផុត​និង​សោះកក្រោះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ កីឡាករ បឺ​ណា​ដូ ស៊ី​ល​វ៉ា (Bernardo Silva)