កុមារី ឈូ​ឈូ ឈឺ​ដួលសន្លប់​ពិតៗ ប៉ុន្តែ​ទូរទស្សន៍​លេខ​៥​ថា មិន​ជឿ​

2774
ចែករម្លែក
  • 55
    Shares

​ដោយ​: បូ​រិ​ន / ភ្នំពេញ​: ផ្ទុះ​រឿង​ប្រតិកម្ម​ដាក់គ្នា​រវាង​គ្រួសារ​កុមារី ឈូ​ឈូ តារា​សម្តែង​វ័យក្មេង​ដែល​ប្រសប់​យំ និង​អ្នក​កាន់​តួ ក្រោយ​កុមារី​រូបនេះ​ឈឺ​ដួលសន្លប់​ភ្លាម​ចូល​ពេទ្យ​សង្គ្រោះបន្ទាន់ ស្របពេល​ចំ​ថ្ងៃ​ថត​រឿង​ភាគ​ថ្មី​របស់​ស្ថានីយ​ទូរ​ស្សន៍​លេខ​៥​។

​លើក​ហ្វេ​ស៊​បុក​របស់​អ្នកនាង សឿង ផាន់​ផា​ភួង ដែល​អាណាព្យាបាល​របស់​កុមារី​អាយុ​១៤​ឆ្នាំ ឈូ​ឈូ បាន​ប្រតិកម្ម​ចំពោះ​ក្រុមការងារ​ថត​រឿង​ភាគ​របស់​ស្ថានីយទូរទស្សន៍​លេខ​៥ កាល​ព្រឹក​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨ ដោយ​សរសេរថា “​ថ្ងៃនេះ​នាង​ខ្ញុំ​ផា​ភួង​សុំ​និយាយ​រឿង​របស់​ឈូ​ឈូ​បន្តិច ខ្ញុំ​សូម​ផ្ញើរ​ពាក្យ​ខ្លះទៅ TV5 ជាពិសេស​បង វឌ្ឍនៈ នាង​ខ្ញុំ​ចង់​ជំរាប​ប្រាប់​ទៅ​ក្រុមការងា​ថា ឈូ​ឈូ គាត់​បាន​ដួលសន្លប់​នៅ​ល្ងាចម្សិលមិញ ក៏បាន​បញ្ជូនទៅ​ស​ង្រោះ​បន្ទាន់​នៅ​មន្ទី​ពេទ្យ ហើយ​ថ្ងៃនេះ​គាត់​ក៏បាន​ចេញពី​មន្ទី​ពេទ្យ​វិ​យ ហើយ តែ​គាត់​ពេលនេះ​មិនទាន់បាន​ស្រួលខ្លួន​នៅឡើយ​ទេ ការដែល​ខ្ញុំ​យក​គាត់​មក​វត្ត​ជាមួយ ដោយសារតែ​គ្មាន​អ្នក​នៅ​ជាមួយ​គាត់ ព្រោះ​ថ្ងៃនេះ​ម៉ាក់​របស់ខ្ញុំ​គាត់​ត្រូវ​កាន់បិណ្ឌ​មួយ ដូច្នេះហើយ​សូមមេត្តា​យោគយល់​ផង​។ ពិតប្រាកដ មិនបាន​កុហក់​ទេ ហើយ​មួយទៀត​ល្ងាច​មិញ​ខ្ញុំ​ក៏បាន​ទូរ​សព្ទ័​ប្រាប់​បងហើយ​ដែរ ថាបើ​ថ្ងៃនេះ​ឈូ​ឈូ​គាត់​ថត​កើត​ខ្ញុំ​ជា​អ្នក​ជូន​គាត់​ទៅ​ផ្ទាល់ តែបើ​មើលទៅ​សភាព​មិនទាន់​ស្រួល​ទេ ខ្ញុំ​សុំទោស​ផង ។ តែ​ពេលនេះ​ទៅ​មិន​រួច​ទេ ចឹ​ង​សូម​ក្រុមការងា​គិត​មកលើ​ពួក​ខ្ញុំ​ក្នុង​ផ្លូវ​ល្អ​ផង បើ​ទៅរួច​គេ​ទៅហើយ​”​។​

​ជាមួយគ្នា​នោះ​អ្នកនាង សឿ ផាន់​ផា​ភួង បាន​ប្រាប់​រស្មី​កម្ពុជា​តាម​ទូរ​សព្ទ​ឱ្យដឹងថា មូល​ហេតុដែល​បង្ហោះ​សារ​បែបនេះ​ដោយសារតែ នាង​ខកចិត្ត​ចំពោះ​ក្រុមការងារ​របស់​ទូរទស្សន៍​លេខ​៥ ដែល​មិន​ចង់​យោគយល់​នាង និង មិន​ជឿ រឿង​កុមារី​ឈូ​ឈូ ឈឺ​ដួលសន្លប់​ភ្លាម​ចូល​ពេទ្យ​។ បែរជា​គិត​រឿង​ឈឺ​គ្រោះថ្នាក់​ដល់​ជីវិត​មួយ​នេះ ថា​យកមក​លេងសើច គេចវេស​មិន​ចង់​ថត ចង់​ដើរលេង​ទៅ​វត្ត​ពេល​ថ្ងៃ​កាន់បិណ្ឌ​ទី​១ ទៅវិញ​។ នាង និង ក្រុមគ្រួសារ បានដឹង​ច្បាស់​ពី​ស្ថានភាព​របស់​កុមារី ឈូ​ឈូ គឺ​មិន​ធ្វើការ​ងារ​បាន​ដោយសារតែ​កាលពី​ថ្ងៃ​ម្សិលមិញ (​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៨) នាង​នៅ​សុខៗ​សម្រាប់តែ​ដួលសន្លប់​យកតែ​ម្តង​នៅពេល​ដើរចេញ​ក្រៅ​ធម្មតា ហើយ​បន្ទាប់​ក៏​បញ្ជូនមក​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​មួយ​។ គ្រូពេទ្យ បាន​ហាម​មិនឱ្យ​ធ្វើការ​ងារ​អ្វី​ឡើយ ប៉ុន្មាន​ថ្ងៃនេះ ដោយសារតែ​ពេលធ្វើ​តេស្ត​រួចហើយ រកឃើញ​នាង​មាន​បញ្ហា ខ្វះ​ជាតិ​ស្គរ ខ្វះ​ឈាម និង មិន​អាកា​រៈគេង​មិន​គ្រប់គ្រាន់​ដែលជា​ហេតុ​នាំ​ដួលសន្លប់​។

​អ្នកនាង សឿ ផាន់​ផា​ភួង បាន​បញ្ជាក់ថា នាង​បាន​សុំ​អង្វរ និង សុំ​ការយោគយល់ ព្រោះ​កុមារី​ឈូ​ឈូ ពិតជា​ឈឺ មានតែ​មិនអាច​ត្រូវ​ទៅធ្វើ​ការងារ​ថត​ពេញ​មួយថ្ងៃ បានឡើយ ។ ដូច្នេះ​នាង​សុំ​ចិត្ត និង ក្តីមេត្តា ពី​ស្ថានីយទូរទស្សន៍​លេខ​៥ យោគយល់ និង គិតដល់​សុភាព​របស់​តារា​សម្តែង​មួយ​ដែល​ត្រឹម​ជា​ក្មេងស្រី​អាយុ​១៤​ឆ្នាំ ដែល​ឈឺ​ហើយ​ត្រូវ​សម្រាក់​ប៉ុណ្ណោះ​។ សុំ​ចិត្ត​ពី​ក្រុមការងារ TV5 មេត្តា​កុំ​ប្រតិកម្ម​ឬ​ខឹងសម្បារ​ចំពោះ​រឿងនេះ ដោយ​ចោទប្រកាន់​លើ​កុមារី​ឈូ​ឈូ ចង់​គេចវេស មិន​ចង់​ថត​ធ្វើឱ្យប៉ះពាល់​ដល់​ដំណើរ​ការថត​រឿង​នោះឡើយ​៕ ល​