កុមារ​តូចៗ​កើត​ជំងឺគ្រុនឈាម​ជាច្រើន​នាក់​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​

616
ចែករម្លែក

ដោយៈ​ឫទ្ធិ​ស័ក្តិ​+​សន​សក្តា​/​ខេត្តកំពង់ឆ្នាំងៈ​មួយរយៈ​ពេលនេះ​ត្រូវគេ​មើលឃើញថា​ជំងឺគ្រុនឈាម​បាន​និង​កុំ​ពង​ផ្ទុះឡើង​គួ​ឱ្យ​ចាប់អារម្មណ៍​ទៅលើ​កុមារ​តូចៗ​ជាច្រើន​នាក់​បាននិងកំពុង​ចូលមក​ស្រាក​ព្យាបាល​ជំងឺគ្រុនឈាម​នេះ​នៅក្នុង​មន្ទី​ពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង ។

​បងស្រី​ម្នាក់​នៅក្នុង​ស្រុក​រលាប្អៀ​ខេត្តកំពង់ឆ្នាំង​ដែល​យក​កូន​មក​ព្យាបាល​ជំងឺគ្រុនឈាម​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​បាន​បាន​ត្អូញត្អែរថា​យប់មិញ​នេះ​មាន​ភ្លៀងខ្យល់​បាន​ធ្លាក់​មក​មួយ​មេ​ធំ​ដែល​ធ្វើឱ្យ​ពួកគាត់​ដេក​នៅ​ខាង​ខាងក្រៅ​បន្ទប់​អ្នកជំងឺ​។​ត្រូវបាន​ភ្លៀង​សាច​ពិបាក​ក្នុង​ដេក​នៅ​ពិបាក​ដោយសា​ក្នុង​បន្ទប់​អ្នកជំងឺ​ពេញ​ហៀរ​ចេញមក​ខាងក្រៅ​និង​ខ្លះទៀត​ដេក​នៅក្រោម​រោង​។​

​ក្នុងនោះ​ការដាក់​សេរ៉ូម​មានការ​ខ្វះខាត​ន​រណា​បានដាក់​បានន​ណា​មិនបាន​ដាក់​នៅតែ​មិនបាន​ដាក់​ដែល​ធ្វើឱ្យ​ពួគគាត់​ជួប​ការលំបាក​។​ពួគគាត់​បាន​សំណូមព​ដល់​មន្ទីរ​សុខាភិបាល​ដាក់​ថ្នាំ​អា​បែ​ត​និង​បាញ់ថ្នាំ​សម្លាប់សត្វ​មុ​ស​នៅតាម​មូលដ្ឋាន​ភូមិ​ឃុំ​ស្រុក​របស់​ពួគគាត់​ផង​ព្រោះ​រដូវភ្លៀង​ដល់​ហើយ​ដែល​ធ្វើឱ្យ​ពួគគាត់​ងាយ​រងគ្រោះ​ដោយ​ជំងឺគ្រុនឈាម ។​

​ប្រធាន​មន្ទី​ពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​លោក​វេជ្ជបណ្ឌិត​សូ​រិន្ទ​ទី​រ៉ា​វុ​ទ្ឍី​បានឱ្យដឹងថា​ឥឡូវនេះ​ប្រជាពលរដ្ឋ​មានការ​យល់ដឹង​មករក​សេ​វ៉ា​នៅ​មន្ទីរពេទ្យ​រដ្ឋ​។​ខណៈដែល​ជំងឺគ្រុនឈាម​កើតមាន​ខ្លាំង​នៅ​ដើមខែ​៦​មកដល់ពេលនេះ​មាន​ចំនួន​៤៥៩​នាក់​ពេលដែល​យើង​បានធ្វើ​តេស​ន៍​ឈាម​ច្បាស់លាស់​តែ​អ្វីដែល​សំខាន់​ដោយសា​ទាក់ទង​កុមា​ន​មិនមាន​បង់​ថវិការ​នោះឡើយ ។

​លោក​វិ​ជ្ជ​ប​ណ្ឌិ​ប្រធាន​មន្ទី​ពេទ្យ​បាន​ឱ្យដឹងទៀតថា​ជំងឺគ្រុនឈាម​តាម​ការអង្កេត​ឃើញថា​កើត​មាននៅ​រាយប៉ាយ​តាម​ស្រុក​។​ក្នុងនោះ​មាននៅ​ក្នុងស្រុក​រលាប្អៀ​ច្រើនជាងគេ​។​លោ​កថា​ដោយសារ​ជំងឺ​ច្រើន​នោះ​ខាង​មន្ទី​ពេទ្យ​បាន​ជម្លៀស​គ្រែ​មក​ខាងក្រៅ​និង​បាន​ជួល​រោងការ​មក​ដាក់​ដើម្បី​ធានាបាន​ការកកស្ទះ​អ្នកជំងឺ​នៅ​ខាងក្នុង​ហើយ​ភាគច្រើន​កើតឡើង​លើ​កុមារ ។

​ប្រធាន​មន្ទី​ពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​បានឱ្យដឹងថា​ជំងឺគ្រុនឈាម​តម្រូវការ​សេរ៉ូម​ជំនួយ​សម្រាប់​ជំងឺគ្រុនឈាម​គឺ​ខាង​រដ្ឋ​ផ្គត់​ផ្គង​មិន​គ្រប់​។​ប៉ុន្តែ​ខ្វះខាត​ខាង​មន្ទីរពេទ្យ​បាន​យក​ថវិការ​ហិ​រ​ញ្ញិ​ប​ទាន​យកមក​ធ្វេ​ី​ការដោះស្រាយ​ដើម្បី​មិន​ឱ្យមាន​បញ្ហា​ដល់​អ្នកជំងឺ​នោះឡើយ​ដោយ​ធ្វើយ៉ាងណា​ដោះស្រាយ​បន្ទាន់​ផងដែរ ។​

​ប្រធាន​មន្ទី​ពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​លោក​វិ​ជ្ជ​បណ្ឌិត​សូ​រិ​ន្ទី​រ៉ា​វុ​ទ្ឍី​បាន​អំពាវនាវ​ដល់​មាតាបិតា​គ្រប់រូប​ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺគ្រុនឈាម​ត្រូវ​ទាមទា​ថែរក្សា​ការពារ​កូនចៅ​ត្រូវ​ពាក់​អាវដៃវែង​និង​ដេក​នៅក្នុង​មុង​ជានិច្ច​កុំអោយ​មូស​ខ្លា​ដែល​អ្នកជា​អ្នកចម្លង​ជំងឺគ្រុនឈាម​ខាំ​ត្រូវធ្វើ​អនាម័យ​តាម​លំនៅដ្ឋាន​កុំអោយ​មានទឹក​ដក់ ដែលជា​ជំរក​នៃ​សត្វ​មូស​។

​សូមបញ្ជាក់​ផងដែរ​ថា​ជម្ងឺគ្រុនឈាម​បាននិងកំពង់​ផ្ទុះឡើង​នៅក្នុង​ខេត្តកំពង់ឆ្នាំង​ដែលមាន​កុមារ​ជាច្រើន​ចូលមក​ទទួល​ការព្យាបាល​នៅក្នុង​មន្ទី​ពេទ្យ​តែ​គេ​នៅ​មិនទាន់​ឃើញ​មានការ​ស្លាប់​នោះឡើយ​៕S/​