កូត​ឌី​វ័រ រៀបចំ​ការប្រឡង​បវរកញ្ញា​សម្រាប់​ជនពិការ​

981
ចែករម្លែក

​ដោយមាន​ការកោតសរសើ​រ​ពី​សំណាក់​ទស្សនិកជន នារី​វ័យក្មេង​ម្នាក់​បាន​ដើរ​លើ​ឆាក​ក្នុង​ឈុត​រ៉ូ​ប​ដ៏​ឆើតឆាយ ខណៈដែល​នាង​និយាយ​ទៅកាន់​គណៈកម្មការ​ដាក់​ពិន្ទុ​។ ប៉ុន្តែ​នេះ​មិនមែនជា​ការប្រឡង​បវរកញ្ញា​ធម្មតា​នោះទេ គឺ​បេ​ក្ខ​នារី​ចូលរួម​ទាំង ១០ រូប​សុទ្ធតែជា​ជនពិការ​។​

​បេ​ក្ខ​នារី​ខ្លះ​ចូលរួម​ដោយមាន​អ្នក​គ្រា បេ​ក្ខ​នារី​មួយរូប​ផ្សេងទៀត​ប្រើ​ឈើច្រត់ ខណៈ​អ្នក​ទី​៣​ពាក់​ស្បែកជើង​កែង​មួយ​ខ្ពស់​កែង​មួយ​ទាប ពោលគឺ​កែង​តែ​ម្ខាង​មាន​កម្ពស់​ដល់​ទៅ ១៥ សង់ទីម៉ែត្រ​។​

​នេះ​គឺជា​ការប្រឡង​បវរកញ្ញា​ជនពិការ​ឆ្នាំ ២០១៨ ដែលជា​ការប្រឡង​លើកដំបូង​របស់​កូត​ឌី​វ័រ​សម្រាប់​ជនពិការ​ក្នុង​គោលបំណង​ផ្តល់ជូន​នូវ “​ទស្សនវិស័យ​ថ្មី​ស្តីពី​ជនពិការ និង​និយមន័យ​នៃ​សម្រស់​មួយទៀត​”​។​

​សម្រាប់​បេ​ក្ខ​នារី​ទាំងអស់នេះ ការចូលរួម​ព្រឹត្តិការណ៍​បែបនេះ​គឺ​ទាមទារ​ឱ្យមាន​ភាពក្លាហាន​ណាស់​នៅ​ទ្វីប​មួយ ដែល​ជនពិការ​តែងតែ​ប្រឈម​នឹង​ការរើសអើង​ដោយ​បើកចំហ​។​

​ជ័យលាភី​បវរកញ្ញា​ឯក នាង លូ​គូ ហ្គេ​ត​ធី​ម និយាយថា “​តាមរយៈ​ការប្រឡង​នេះ នារី​ពិការ​ទាំងអស់​ដូចជា​រូបខ្ញុំ ដែល​តែងតែ​លាក់​ពួន និង​មិន​ហ៊ាន​បង្ហាញ​ខ្លួនឯង​…​ទីបំផុត​នឹងមាន​ភាពក្លាហាន​និង​កម្លាំងចិត្ត​ដើម្បី​ចេញមក​បង្ហាញមុខ​”​។​

​កញ្ញា ហ្គេ​ត​ធី​ម អាយុ ២៥ ឆ្នាំ​ជា​និស្សិត​អាយុ ២៥ ឆ្នាំ ដែល​បាត់​បង់ដៃ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​នាង​នៅ​ក្មេង​នោះ បាន​បន្ថែមថា “​ពិការភាព​គឺ​ស្ថិតនៅក្នុង​ក្បាល​របស់​អ្នក អ្នក​ត្រូវតែ​ក្លាហាន​ហ៊ាន​ជម្នះ​ព្យុះភ្លៀង នោះ​អ្វីៗ​នឹង​ល្អប្រសើរ​”៕ ដោយ៖ កញ្ញាដាលីស

កូត​ឌី​វ័រ​រៀបចំ​ការប្រឡង​បវរកញ្ញា​ជនពិការ​ជា​លើកដំបូង