កូនដំរី អេ​លីហ្សា​បេ​ត ល្បីល្បាញ​បំផុត​នៅ​សួនសត្វ​ធំជាងគេ​នៅ​អង់គ្លេស

185
ចែករម្លែក

កូនដំរី​ឈ្មោះ អេ​លីហ្សា​បេ​ត (Elizabeth) ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​នៅ​សួនសត្វ​ធំ បំផុត​ក្នុងប្រទេស​អង់គ្លេស​។

​តាមរយៈ​រូបភាព​ថត​ដោយ​អ្នក​ថែ​សួនសត្វ អេ​លីហ្សា​បេ​ត​និង​ដំរី​ជា​សម្លាញ់​មួយ​ក្បាល​ទៀត​ឈ្មោះ លូ​ខា (Lucha) ថ្ពក់​ប្រមោយ​គ្នា​លេង​យ៉ាង​រីករាយ​នៅក្នុង​អាងទឹក​។​

​អេ​លីហ្សា​បេ​ត ក្មេង​ជា​គេ​ទាំងអស់​ក្នុងចំណោម​ហ្វូង​ដំរី​អាស៊ី​នៅ​សួនសត្វ ZSL Whipsnade Zoo ដែល​បាន​បិទ​កាលពី​សប្ដាហ៍​មុន ខណៈ​ប្រទេស​អង់គ្លេស កំពុង​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ឆ្លង រាលដាល​វីរុស​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​ដ៏​កាច​សាហាវ​កូ​រ៉ូ​ណា ឬ កូ​វីដ​-១៩​។

​ទោះបីជា​ផ្អាក​លែងឱ្យ​ភ្ញៀវ​ចូល​ទស្សនា​ជា​បណ្ដោះអាសន្ន​ក្ដី ក៏​អ្នក​ថែ​សួនសត្វ ពេទ្យសត្វ និង​បុគ្គលិក​ផ្សេងទៀត​នៅតែ​បន្ត​មើលថែទាំ​សត្វ​រាប់ពាន់​ក្បាល​នៅ​ទីនោះ ដែល​ភាគច្រើន​ជា អម្បូរ​សត្វ​ជិត​ផុត​ពូជ​។

​ហើយ​សួនសត្វ​ដែល​គ្រប់គ្រង​ដោយ​អង្គការ​អភិរក្ស​អន្តរជាតិ ZSL នេះ​កំពុង​អំពាវនាវ​សុំ​ជំនួយ តាម​គេហទំព័រ​របស់ខ្លួន ដើម្បី​មានលទ្ធភាព​បន្តការងារ​របស់ខ្លួន​៕ ប្រែ​សម្រួលៈ ខុម​