កូនប្រុស​ដូ​ណា​ល់ ត្រាំ ទម្លាយ​អ៊ីមែល បង្ហាញ​អំពី​ការទាក់ទង​ជាមួយ​រុស្ស៊ី

1037
ចែករម្លែក

កូនប្រុស​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​បញ្ចេញ​អ៊ី​មួយ​ជាច្រើន ដែល​បង្ហាញថា គាត់​ពិតជា​ចង់​ទទួលយក​ព័ត៌មាន “​រសើប​” អំពី​លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន ពី​ជនជាតិ​រុស្ស៊ី​ម្នាក់​។

អ្នក​សន្តិភាព​និយម លោក រ៉​ប់ ហ្គោល​ស្តូ​ន (Rob Goldstone) បាន​ប្រា​ប់លោក ដូ​ណា​ល់ ត្រាំ ជេ​អា ថា មាន​ព័ត៌មាន​ដែលជា “​ផ្នែក​របស់​រុស្ស៊ី និង ការគាំទ្រ​របស់​រដ្ឋាភិបាល​រុស្ស៊ី សម្រាប់​លោក​ត្រាំ​”​។

​លោក​ត្រាំ​ជេ​អា បាន​ឆ្លើយតប​ថា “​បើ​នេះ​ជា​អ្វីដែល​អ្នក​និយាយ ខ្ញុំ​ពេញចិត្ត​ណាស់​”​។

​អ៊ីមែល​នេះ​បាន​នាំឱ្យមាន​ការជួបប្រជុំគ្នា​ជាមួយ​មេធាវី​រុស្ស៊ី​ម្នាក់​ក្នុង​ក្រុង​ញូវយ៉ក​។

វា​ហាក់ជា​ការបញ្ជាក់​លើកដំបូង​ថា មនុស្ស​របស់​ត្រាំ​បាន​ចូលរួម​កិច្ចប្រជុំ​មួយ ដោយ​រំពឹង​មានការ​ប្រគល់​ព័ត៌មាន​រសើប​ពី​មន្ត្រី​រុស្ស៊ី​។

ក្រុមមន្ត្រី​អាមេរិក​បច្ចុប្បន្នកំពុង​ស៊ើបអង្កេត​ករណី​រុស្ស៊ី​ជ្រៀតជ្រែក​ការបោះឆ្នោត​អាមេរិក​។

លោក​ប្រធានាធិបតី​ត្រាំ បានចេញ​សេចក្តីថ្លែងការណ៍​ខ្លី​មួយ​គាំទ្រ​កូនប្រុស​ខ្លួន ដោយ​ពណ៌នា​កូនប្រុស​ខ្លួន​ថា “​មនុស្ស​មានគុណ​ភាព​ខ្ពស់​” និង អបអរសាទរ​នូវ​តម្លាភាព​របស់​កូន​ខ្លួន​។

ក្រោយមក​បន្តិច សមាជិក​ជាន់ខ្ពស់​រប​ស់​បក្ស​ប្រជាធិបតេយ្យ​នៅ​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​របស់​ស​ភា លោក អា​ដាំ ស៊ី​ហ្វ និយាយថា លោក​ចង់ឱ្យ​លោក​ត្រាំ ជេ​អា និង អ្នកចូលរួម​ទាំងអស់​ក្នុង​កិច្ច​ជំនួប​ជាមួយ​មេធាវី​រុស្ស៊ី មក​ធ្វើជា​កសិណសាក្សី​នៅ​ពីមុខ​គណៈកម្មាធិការ​។​

អ៊ីមែល​ផ្ញើមក​លោក​ត្រាំ​ជេ​អា ដែល​គាត់​បាន​បញ្ចេញ​នៅលើ​ធ្វី​ត​ធើ និយាយថា “​ព្រះរាជអាជ្ញា​របស់​រុស្ស៊ី​” (​ជា​ងារ​មួយ​មិន​មាននៅ​រុស្ស៊ី​) បាន “​ផ្តល់ឱ្យ​យុទ្ធនាការ​ត្រាំ​ជាមួយ​ឯកសារ​និង​ព័ត៌មាន​ផ្លូវការ​មួយចំនួន ដែល​អាច​ចាប់​ពិរុទ្ធ​លោកស្រី​ហ៊ីល​ឡា​រី និង ការដោះស្រាយ​របស់លោក​ស្រី​ជាមួយ​រុស្ស៊ី ហើយ​នឹងមាន​ប្រយោជន៍​ខ្លាំង​ចំពោះ​ឪពុក​របស់លោក​”​។

អ៊ីមែល​ទាំងនោះ​ក៏បាន​ផ្ទេរ​ឱ្យទៅ​កូនប្រសា​របស់លោក​ត្រាំ គឺ​លោក​ចា​រ៉េត គូ​ស្ន័​រ និង អ្នកចាត់ការ​ទូទៅ​យុទ្ធនាការ​ឃោសនាបោះឆ្នោត លោក ផូ​ល ម៉ា​ណា​ហ្វ​ត ផងដែរ​។

អ្នក​ទាំងបី​នេះ ក្រោយមក បាន​ជួប​មេធាវី​រុស្ស៊ី លោកស្រី ណា​តា​លៀ វេ​សែ​ល​នី​ត​ស្កា​យ៉ា (Natalia Veselnitskaya) នៅ​អគារ Trump Tower ក្នុង​បុរី​ញូវយ៉ក​។

គួររំលឹកថា សមាជិក​ផ្ទៃក្នុង​របស់លោក​ដូ​ណា​ល់ ត្រាំ បាន​បដិសេធ​ម្តង​ហើយ​ម្តង​ទៀតថា​មិនបាន​ទាក់ទង​ជាមួយ​ជនជាតិ​រុស្ស៊ី​ទេ ដោយ​ទើបតែ​ប្រែ​ក្រឡាស់​ការអះអាង​របស់​ខ្លួន នៅពេល​ការពិត​ថ្មីៗ​បាន​លេចឡើង​តែប៉ុណ្ណោះ​។ អ៊ីមែល​ទាំងនេះ​អាចឱ្យ​សាធារណជន​បាន​ឃើញថា​ហេតុអ្វី​បានជា​ការការពារ​ខ្លួន​ដ៏​ល្អិតល្អន់​បែបនេះ​ត្រូវបាន​រៀបចំឡើង​។

ព្រឹទ្ធសមាជិក​បក្ស​សាធារណរដ្ឋ លោក លីន​សី ហ្គ្រា​ហាំ មកពី​រដ្ឋ​ខា​រ៉ូ​លី​ណា​ខាងត្បូង និង​ជា​អ្នក​រិះគន់​ត្រាំ បាន​និយាយថា អ៊ីមែល​ទាំងនេះ “​ពិតជា​គួរឱ្យ​រំខាន​ចិត្ត​ណាស់​” ដោយ​បន្ថែមថា ការជួបគ្នា​នោះ ​មិនគួរ​ត្រូវបាន​គេ​ធ្វើ​នៅ​កន្លែង​នោះ​ដំបូង​ទេ (​អគារ​របស់​ត្រាំ​)​។​

​លោក​បាន​ប្រាប់​អ្នកកាសែត​ទាក់ទិន​នឹង​អគារ Capitol Hill យ៉ាង​ដូច្នេះ “​នេះ​ជា​រឿង​មាន​បញ្ហា​ខ្លាំង​បំផុត ដែល​ខ្ញុំ​ធ្លាប់​បានឃើញ​មកទល់​ឥឡូវ​…​វា​ជា​ភស្តុតាង​ជាក់ស្តែង​…​ដែលថា រដ្ឋាភិបាល​រុស្ស៊ី​ចាប់អារម្មណ៍​ចង់​ជួយ​យុទ្ធនាការ​របស់​ត្រាំ​”៕ ​ដោយ ៖កញ្ញាដាលីស

លោក​ត្រាំ​ជេ​អា ត្រូវគេ​ប្រាប់ថា ព័ត៌មាន​ដែល​នឹង​ផ្តល់ឱ្យ​គាត់ នឹងមាន​ប្រយោជន៍​សម្រាប់​ឪពុក