កូន​ខ្លាឃ្មុំ​ទឹកកក​លើកជើង​ស៊ីញ៉ូ​ដាក់​កាមេរ៉ា ពេល​ប្រឡែង​ជាមួយ​មេ​រប​ស់វា

242
ចែករម្លែក

ខ្លាឃ្មុំ​ទឹកកក​មួយ​គ្រួសារ​មានសំណាង​បាន​ថតរូប​ជុំគ្នា​យ៉ាង​កម្រ ក្រោយ​ចេញពី​ជម្រក​ជា​លើក ដំបូង​បន្ទាប់ពី​ពួន​សម្ងំ​អស់​រាប់​ខែ ហើយ​កូន​ខ្លាឃ្មុំ​មួយ​ក្បាល​ហាក់​លើកជើង​ស៊ីញ៉ូ​ដាក់​កាមេរ៉ា គួរឱ្យ​ក្នាញ់​។
​ ​
ទិដ្ឋភាព​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​នេះ​ត្រូវ​បុរស​ជនជាតិ​អង់គ្លេស ប្រាយ​អែន មែ​តស៊ូ (Brian Matthews) វ័យ ៤១ ឆ្នាំ​ដែលជា​អ្នក​ថតរូប​សត្វព្រៃ​ឈ្នះ​ពានរង្វាន់​ថត​បាន​ខណៈ​កូន​ខ្លាឃ្មុំ​ទឹក កក​អាយុ ១២ សប្ដាហ៍​ទាំងនេះ​ប្រ​លេង​ជាមួយ​មេ​របស់​ពួកវា​នៅ​ឧទ្យាន​ជាតិ​វ៉ា​ពុស (Wapusk National Park) ក្នុង​ខេត្ត​ម៉ា​នី​តូ​បា (Manitoba) ប្រទេស​កាណាដា កាលពីដើម​សប្ដាហ៍​នេះ​។​
​ ​
​អ្នក​ថតរូប​ខាងលើ​និយាយថា កូន​ខ្លាឃ្មុំ​ទាំងនេះ​ទើបតែ​ចេញមក​ប្រឡូក​ក្នុង​ពិភព​ខាងក្រៅ ជា​លើកដំបូង​ជាមួយ​មេ​រប​ស់វា​ប៉ុណ្ណោះ ក្រោម​សីតុណ្ហភាព​ដក ៤០ អង្សា​សេ​៕ ប្រែ​សម្រួលៈ ខុម