កូន​ទា​ហាន​ម្នាក់​ប្រកាស​បរិច្ចាគ​ប្រាក់បៀវត្សរ៍​ចំនួន​៥​ម៉ឺន​រៀល​រយៈពេល​៦​ខែ​ជូន​គណៈកម្មការ​ជាតិ​

148
ចែករម្លែក

​ដោយ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​លោក​ព្រិន្ទបាលឯក​សួន​ លី​ណា ​បុគ្គលិក​ព័ត៌មាន​សិល្បៈ​ការិយាល័យ​ទី​៥​កងពលតូច​អន្តរាគមន៍​លេខ​៨​ កងពលធំ​អន្តរាគមន៍​លេខ​៣​ ​ឈរជើង​ការពារ​ខ្សែក្រវាត់​ព្រំដែន​ក្នុងភូមិ​សាស្ដ្រ​ខេត្តព្រះវិហារ​។​

នៅ​ថ្ងៃទី​៨​ខែមេសា​ឆ្នាំ​២០២០​នេះ​បានប្រកាស​បរិច្ចាគ​ប្រាក់បៀវត្ស​របស់ខ្លួន​ចំនួន​៥​ម៉ឺន​រៀល​ក្នុង​មួយខែ​រយៈពេល​៦​ខែ​ចាប់ពី​ខែឧសភា​រហូតដល់​ខែតុលា​ឆ្នាំ​២០២០​ជូន​ដល់​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ។​

​អាស្រ័យ​ដោយបាន​ជម្រាបជូន ​សូមឱ្យ​លោក​វេជ្ជបណ្ឌិត​សាស្ត្រ​ចា​រ្យ​ម៉ម​ ប៊ុនហេង​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​មេត្តា​ជ្រាប​និង​ជួយ​ប​ញ្ចូល​បៀវត្សរ៍​របស់ខ្ញុំ​បាទ​ទៅក្នុង​គណនី​របស់​គណៈ​កម្ម​ការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ដោយ​សេចក្តី​អនុគ្រោះ​៕S/​Ha