កូន​ផ្សោត​អាយុ​១១​ថ្ងៃមួយ​ក្បាល​បាន​ងាប់​

252
ចែករម្លែក

ដោយៈ​មូល​សម្បត្តិ​/ភ្នំពេញៈ​អង្គការ WWF-​កម្ពុជា​បានប្រកាស​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​២៤​ខែធ្នូ​នេះ​ថា កូន​ផ្សោត​មាន​អាយុ​ទើបតែ ១១ ថ្ងៃ​ប៉ុណ្ណោះ ត្រូវបាន​ប្រទះឃើញងាប់អណ្តែត​លើទឹក​ចម្ងាយ​ប្រមាណ​ប្រាំពីរគីឡូម៉ែត្រ ពី​អន្លង់​ផ្សោត​កាំ​ពី ភាគ​ខាងជើង​ទី​រួម​ខេត្តក្រចេះ កាលពី​ថ្ងៃអាទិត្យ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៩​។ ខណៈ​នេះ​ក្រុមការងារ​ស្រាវជ្រាវ​កំពុងតែធ្វើការ​បន្ត​ពិនិត្យ​និង​ស្រាវជ្រាវ​ដើម្បី​រក​មូលហេតុ​ជាក់លាក់​នៃ​ការងាប់​របស់​កូន​ផ្សោត​នេះ ។​

បៈ​កូន​ផ្សោត​អាយុ​១១​ថ្ងៃមួយ​ក្បាល​បាន​ងាប់​(​រូបថត​WWF-​កម្ពុជា​)​


​ប្រភព​ដដែល​បន្តថា​ ការងាប់​ដោយ​ការជាប់​នឹង​មង​នេសាទ​ត្រូវបាន​គេ​ដឹងថា​ជា​កត្តា​គំរាម​កំហែង​ដ៏​ចម្បង​មួយ​ចំពោះ​ការរស់រាន​របស់​សត្វ​ផ្សោត​ទន្លេមេគង្គ​។​

​អង្គការ WWF សូម​អំពាវនាវ​ឱ្យមាន​ការពង្រឹង​ការអនុវត្ត​ន៍ច្បាប់​ជលផល​ឱ្យបាន​តឹងរ៉ឹង​បន្ថែមទៀត និង​ពង្រឹង​ការហាម​ប្រាម​ដាច់ខាត​ចំពោះ​ការប្រើប្រាស់​មង​នេសាទ​។ អង្គការ WWF សូម​ស្នើ​យ៉ាងទទូច​ដល់​ក្រុមការងារ​ទាំងអស់​ដែល​រួមមាន​ឆ្មាំ​ទន្លេ ប៉ូលិស​មូលដ្ឋាន ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត រដ្ឋបាល​ជលផល រដ្ឋបាល​ខេត្តក្រចេះ និង​ស្ទឹងត្រែង និង​អាជ្ញាធរ​ពាក់ព័ន្ធ​នានា បន្ត​រួម​សហការគ្នា​ក្នុងការ​តាមដាន និង​បង្ក្រាប​រាល់​សកម្មភាព​នេសាទ​ខុសច្បាប់​គ្រប់​ប្រភេទ​ទាំងអស់​តាម​ដង​ទន្លេមេគង្គ​ឱ្យបាន​តឹងរ៉ឹង ជាពិសេស​គឺ​បង្ក្រាប​រាល់​ការប្រើប្រាស់​មង​នេសាទ​នៅក្នុង​តំបន់​ការពារ និង​គ្រប់គ្រង​សត្វ​ផ្សោត​ទន្លេមេគង្គ​៕srn/Ha