កូរ៉ូណា​វាយប្រហារ​ការផ្សាយពាណិជ្ជកម្ម​នាំ​អោយ​កាសែត​អូស្ត្រាលី​៦០​ឈប់​បោះពុម្ពផ្សាយ​

146
ចែករម្លែក

​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​News Corp​របស់​មហាសេដ្ឋី រូ​ភើ​ត មួរ​ឌុ​ច​(Rupert Murdoch)​បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ទី​០១​មេសា​នេះ​ថា ខ្លួន​នឹង​បញ្ឈប់​ការបោះពុម្ពផ្សាយ​កាសែត​តំបន់​ប្រមាណ​៦០ នៅ​​ពេល​វិស័យ​សារព័ត៌មាន​បោះពុម្ពផ្សាយ​រង​ការវាយប្រហារ​ពី​ការស្រុតចុះ​ការផ្សាយពាណិជ្ជកម្ម​ដោយសារ​តែ​ជម្ងឺ​កូវី​ដ​១៩​។​

News Corp​បាន​និយាយថា រដ្ឋ​ញូ​វ សោត​វេលស៍ ,​វិច​ធើ​រៀ​,​ក្វីន​លែ​ននិង អូស្ត្រាលី​ខាងត្បូង នឹង​ឈប់​បោះពុម្ព​កាសែត​ហើយ​ងាក​ទៅ​ផ្សាយ​តាម​អន​ឡាញ​វិញ​។​

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន លោក​ម៉ៃ​ឃើ​ល មី​ល​លឺ បាន​និយាយថា​«​យើង​មិន​ធ្វើ​ការសំរេចចិត្ត​នេះ​លេងៗ​ទេ​។​វិបត្តិ​វីរុស​កូរ៉ូណា បង្ក​សម្ពាធ​សេដ្ឋកិច្ច​មិន​ដែល​ធ្លាប់​ជួប ហើយ​យើង​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​រក្សា​​ការងារ​ជាច្រើន​តាម​ដែល​អាច​ធ្វើបាន​»​។​

​លោក​បាន​បន្ថែមថា «​ការផ្អាក​ការចេញ​កាសែត​បោះពុម្ពផ្សាយ​នេះ ត្រូវបាន​ជំរុញ​ដោយសារ​ការធ្លាក់ចុះ​ចំណូល​ពី​ការផ្សាយពាណិជ្ជកម្ម ក្រោយ​ការ​រឹតត្បិត​កន្លែង​ដេញថ្លៃ​អចលនទ្រព្យ និង​ការពិនិត្យ​ផ្ទះ​ ការបិទ​កន្លែង​ធ្វើ​ពិធី​នានា​និង​ភោជ្ជ​នី​យដ្ឋា​ន ក្នុងពេល​ប្រទេស​អនុវត្ត​ច្បាប់​គ្រា​អាសន្ន​»​។

​សូមបញ្ជាក់​ថា ក្រុមហ៊ុន​ផ្សព្វផ្សាយ​អូស្ត្រាលី​ជាច្រើន​បាន​ងាក​ទៅ​ផ្សព្វផ្សាយ​តាម​អន​ឡាញ​តាំងពី​មុន​ផ្ទុះ​ជម្ងឺ​កូវី​ដ​១៩​ម្ល៉េះ​៕​ប្រែ​សម្រួល​៖​វាសនា​