កូរ៉េខាងជើង​ថា​ខ្លួន​បាន​ធ្វើតេស្តិ៍​ប្រព័ន្ធ​ជើងទម្រ​បាញ់​គ្រាប់​រ៉ុកកែត​ច្រើន​គ្រាប់​ដោយ​ជោគជ័យ​

147
ចែករម្លែក

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​កូរ៉េ​ខាងជើង​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ទី​៣០​ខែ​មីនា​ថា ការធ្វើ​តេស្តិ៍​ចុងក្រោយ​បំផុត​កាលពីមួយ​ថ្ងៃមុន​នេះ លើ​ជើង​ទម្រ​បាញ់​​គ្រាប់​រ៉ុកកែត​ច្រើន​គ្រាប់​ដែល​មាន​ទំហំ​ធំ​បំផុត បាន​សំរេច​លទ្ធផល​ដោយ​ជោគជ័យ ។​

​បើ​តាម​កូរ៉េខាងត្បូង​និង​ជប៉ុន​អះអាង​ ​កូរ៉េ​ខាងជើង​បាន​បាញ់​មី​ស៊ី​ល​ផ្លោង​រយៈ​ចម្ងាយ​ខ្លី​ចំនួន​២​គ្រាប់​នៅ​ឯនាយ​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​របស់ខ្លួន​កាលពី​ថ្ងៃអាទិត្យ​ដែល​ជា​ការបាញ់​ចុងក្រោយ​បំផុត​ដែល​កូរ៉េខាងត្បូង​បាន​ថ្កោលទោស​ថា​ជា​”​ការ​មិន​សម​ទំនង “​ចំ​ពេល​មាន​ការឆ្លង​រាលដាល​នៃ​វីរុស​​កូវី​ត​១៩​។​

​ទីភ្នាក់ងារ​សារព័ត៌​កូរ៉េខាងជើង​KCNA បាន​និយាយថា ការបាញ់​នេះ​ធ្វើឡើង​ដើម្បី​ពិនិត្យមើល​លក្ខណៈ​បច្ចេកទេស​និង​យុទ្ធសាស្ត្រ​នៃ​ប្រព័ន្ធ​ជើង​ទម្រ​​បាញ់​គ្រាប់​រ៉ុកកែតដ៏​ធំ​នេះ ដែល​ត្រូវបាន​សាកល្បង​ជា​ច្រើន​ដង​ចាប់តាំងពី​ខែ​សីហា​ឆ្នាំមុន ដែល​ដឹកនាំ​និង​ពិនិត្យមើល ដោយ​មេដឹកនាំ​កូរ៉េខាងជើង​​លោក​គីម ជុង​អ៊ុន​។​

​ប៉ុន្តែ KCNA​នេះ​មិន​បាន​លើកឡើង​អំពី​ការចូលរួម របស់លោក គីម ជុង អ៊ុន នៅក្នុង​ការសាកល្បង​ចុងក្រោយ​បំផុត​នេះ​ទេ​៕​ប្រែ​សម្រួល​៖​សុខា​/sn

រូបភាព​ពី​សារព័ត៌មាន​កូរ៉េខាងជើង​ដែល​មិន​បញ្ជាក់​កាលបរិច្ឆេទ បង្ហាញ​ការបាញ់​រ៉ុក​កែតចេញ​ពី​ប្រព័ន្ធ​ជើងទម្រ​បាញ់​គ្រាប់​រ៉ុកកែ​តមួយ នៅ​កូរ៉េ​ខាងជើង​