កូរ៉េខាងត្បូង​ប​ញ្ចូ​ន​អ្នកចំរៀង​K-pop​ទៅ​ព្យុងយ៉ាង​នៅ​ចុងខែ​នេះ​

1319
ចែករម្លែក
  • 24
    Shares

​អ្នកចំរៀង​K-pop​របស់​កូរ៉េខាងត្បូង​មួយក្រុម​នឹង​ទៅ​ទស្សនា​ទីក្រុង​ព្យុងយ៉ាង​ចាប់ពី​ថ្ងៃ​៣១​មីនា បន្ទាប់ពី​កូរ៉េខាងជើង​បាន​បញ្ជូន​​អ្នក​សម្តែង​មកកាន់​កីឡា​អូឡាំពិក​រដូវរងា​រកា​លពី​ពេល​ថ្មីៗ​។​

​ក្រសួង​បង្រួបបង្រួម​របស់​កូរ៉េខាងត្បូង​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​នេះ​ថា ជន​កូរ៉េខាងត្បូង​ប្រមាណ​១៦០​នាក់​នឹង​ទៅ​ទស្សនា​កូរ៉េ​ខាង​​ជើង​រហូតដល់​ថ្ងៃ​៣​មេសា ។​ក្រុម​ចំរៀង​ស្រី​Red Velvet និង​អ្នកសិល្បៈ​ជើងចាស់​Cho Yong-pil និង Lee Sun-hee នឹង​ស្ថិតក្នុង​​ចំណោម​ក្រុម​ទៅ​ទស្សនកិច្ច​នេះ​។​ភ្ញៀវ​ទៅ​ពី​ខាងត្បូង​នឹងធ្វើ​ការសម្តែង​ពីរលើក​។​

​បើតាម​ក្រសួង​ដដែល មន្ត្រី​កូរ៉េខាងត្បូង​នឹង​ទៅ​កូរ៉េខាងជើង​ចាប់ពី​ថ្ងៃ​២២​ដល់​២៤​មីនា ដើម្បី​ពិនិត្យមើល​ទីតាំង​សម្តែង​និង​ដើម្បី​ធានា​​ថា​វា​អាច​ទទួល​អ្នក​សម្តែង​ទៅ​ពី​ខាងត្បូង​បាន​៕​ដោយ​៖​វាសនា​