កូ​រ៉ូ​ណា អាច​នឹងមិន​មករក​មនុស្ស​៤​ប្រភេទ​

727
ចែករម្លែក

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​មនុស្ស​ដែល​អាច​វីរុស​ថ្មី​មិន​ហ៊ាន​មក​ជិត​។ តើ​មាន​បុគ្គល ណាខ្លះ​ទៅ​?

​មនុស្ស​ប្រភេទ​ទី​១ ជា​បុគ្គល​ដែល​ចូល​គេង​ពី​ព្រលប់ ហើយ​គេង​បាន​គ្រប់គ្រាន់​។ មនុស្ស​ប្រភេទ នេះ ជំងឺ​កូ​រ៉ូ​ណា​នឹងមិន​ហ៊ាន​មក​ជិត​ឡើយ ព្រោះ​រាងកាយ​គេ​រឹងមាំ​។ ដូចនេះ​អ្នក​មិនគួរ​ចូល​គេង យប់​ជ្រៅ​នោះទេ ដោយ​ត្រូវតែ​គេង​ឲ្យ​បាន​គ្រប់​ទើប​ជំងឺ​នានា​មិន​ចូលមកក្នុង​រាងកាយ​អ្នក​បាន ងាយ​។​

​មនុស្ស​ប្រភេទ​ទី​២ ជា​បុគ្គល​ដែល​រក្សា​អនាម័យ​ខ្ពស់ ដោយ​លាងដៃ​ញឹកញាប់​សម្អាតផ្ទះ​បាន ស្អាត និង​បើក​បង្អួច​ឲ្យ​ខ្យល់​ចេញចូល​។ ជាពិសេស ពេលចេញ​ក្រៅ​គេ​តែង​ពាក់​ម៉ាស់​ហើយ ត្រឡប់មកវិញ​សម្អាតខ្លួន​ប្រាណ​បាន​ស្អាត ជា​បុគ្គល​ដែល​មិន​ងាយ​ជួបនឹង​កូ​រ៉ូ​ណា​ឡើយ​។​

​មនុស្ស​ប្រភេទ​ទី​៣ ជា​បុគ្គល​ដែល​ញ៉ាំ​បាន មានន័យថា​ចូលចិត្ត​ពិសារ​អាហារ​ដែល​អាច​ផ្តល់ សារធាតុចិញ្ចឹម​ខ្ពស់​។ នៅពេលដែល​រាងកាយ​អ្នក​អាច​ស្រូបយក​សារធាតុចិញ្ចឹម​ទាំងនេះ បាន​គ្រប់គ្រាន់ ប្រព័ន្ធ​ការពារ​រាងកាយ​នឹង​រឹងមាំ​ខ្លាំង ដោយ​ធ្វើ​ឲ្យ​កូ​រ៉ូ​ណា​មិន​មក​ជិត​នោះទេ​។​

​មនុស្ស​ប្រភេទ​ទី​៤ ជា​បុគ្គល​ដែល​មិន​មានរឿង​អ្វី​សំខាន់ និង​ចាំបាច់ គេ​នឹងមិន​ចេញ​ក្រៅ​ឡើយ​។ ដូចនេះ ប្រសិនជា​អ្នកជា​បុគ្គល​ដែល​ស្ថិតក្នុង​៤​ប្រភេទ​នេះ​អ្នក​នឹងមិន​ឆ្លង​វីរុស​កូ​រ៉ូ​ណា​នោះ ឡើយ​៕ ដោយៈ health.com.kh