កូ​វីដ​-១៩ … ម៉ាស់ ៖ គួរ​ពាក់ ឬ​មិនគួរ​ពាក់​?

230
ចែករម្លែក

មជ្ឈមណ្ឌល​ត្រួតពិនិត្យ និង​បង្ការ​ជំងឺ​អាមេរិក ដែល​ហៅ​កាត់​ថា CDC មិនបាន​ផ្តល់​អនុសាសន៍ ថា អ្នក​ដែល​ពាក់​ម៉ាស់​អាច​ការពារ​ខ្លួន​ឱ្យបាន​ល្អ ដើម្បី​ចៀស​ផុតពី​ជំងឺ​ផ្លូវដង្ហើម​រួមទាំង វីរុស​កូ​វីដ​-១៩​។​

​យ៉ាងណាមិញ អ្នក​គួរតែ​ពាក់​ម៉ាស់ ប្រសិនបើ​អ្នក​វេជ្ជបណ្ឌិត ឬ​អ្នកជំនាញ​ថែទាំ​សុខភាព ណែនាំ​។ អ្នក​គួរតែ​ពាក់​ផងដែរ ពេល​អ្នក​ចេញទៅ​ក្រៅ​នៅ​ទីសាធារណៈ​ដែល​ជួប​មនុស្ស ច្រើន​។​

​ម៉ាស់ ឬ​របាំង​មុខគួរ​ត្រូវបាន​ប្រើ​ដោយ​អ្នក​ដែលមាន​កំពុងមាន​ជំងឺ ពិសេស​វីរុស​កូ​វីដ​-១៩ ហើយ​កំពុង​បង្ហាញ​រោគសញ្ញា​។​នេះ​គឺ​ដើម្បី​ការពារ​អ្នកដទៃ​ពី​ហានិភ័យ​នៃ​ការឆ្លង​មេរោគ​នេះដែរ​។​

​ការប្រើប្រាស់​របាំងមុខ​ក៏មាន​សារៈសំខាន់​ផងដែរ សម្រាប់​បុគ្គលិក​សុខាភិបាល និង​មនុស្ស ផ្សេងទៀត​ដែល​កំពុង​មើលថែ​អ្នក​ដែល​ឆ្លង​មេរោគ​កូ​វីដ​-១៩ នៅក្នុង​កន្លែង​ជិតស្និទ្ធ (​នៅផ្ទះ ឬ​នៅក្នុង​មណ្ឌល​ថែទាំ​សុខភាព​)៕ ដោយៈ health.com.kh