កូ​វីដ ១៩ នៅ​កម្ពុជា: ថ្ងៃទី ១០ មេសា ឆ្លង​ថ្មី ០១ នាក់ ជា ០៤ នាក់​

106
ចែករម្លែក

ដោយៈ មេសា​/ភ្នំពេញៈ សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល អះអាងថា គិត​ត្រឹម​ម៉ោង ៧ និង ០០ នាទី​ព្រឹក​ថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២០ នេះ រួមមាន​៖


-​ ​អ្នកជា​សះស្បើយ​ចំនួន ០៤ នាក់ ក្នុងនោះ បុរស​ជនជាតិខ្មែរ​ម្នាក់​អាយុ ៥៩ ឆ្នាំ នៅ​ស្រុក ស្អាង ខេត្ត កណ្តាល , បុរស​ជនជាតិខ្មែរ​ម្នាក់ នៅ​ស្រុក កងមាស ខេត្ត កំពង់ចាម , បុរស​ជនជាតិខ្មែរ​ម្នាក់ អាយុ ៣៥ ឆ្នាំ នៅ​ខេត្ត ព្រះវិហារ និង បុរស​ជនជាតិ ម៉ាឡេស៊ី ម្នាក់ អាយុ ៥៨ ឆ្នាំ ដែល​បាន​ស្នាក់នៅ​បណ្តោះអាសន្ន​នៅ​ខេត្ត កែប ដែល​តាមរយៈ​ទិន្នន័យ​នេះ ធ្វើឱ្យ​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ ១៩ សរុប ៧២ នាក់ ស្មើនឹង ៦០ , ៥០ ភាគរយ ( នៃ អ្នក​ដែ​បាន​ឆ្លង ) ។​


-​ ​អ្នក​កំពុង​សម្រាក​ព្យាបាល​ថយ​មក​នៅ ៤៧ នាក់ ( បុរស ៣០ នាក់ ) ។​


-​ ​ករ​ណ​រកឃើញ​ឆ្លង​ថ្មី​ចំនួន ០១ នាក់ ជា​ជន​ទេសចរ​ជនជាតិ វៀតណាម ដែល​ស្នាក់នៅ ខុន​ដូ នា​កោះ​ពេជ្រ ក្នុង​រាជធានី​ភ្នំពេញ ហើយ​ទិន្នន័យ​នេះ ធ្វើឱ្យ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ ១៩ នៅ​កម្ពុជា ( ទាំង​អ្នក​ព្យាបាល​ជាស​ហើយ​ផង ) សរុប ១១៩ នាក់ ។


​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​នេះ ក្រសួងសុខាភិបាល បាន​ថ្លែងអំណរគុណ ដល់​ថ្នាក់ដឹកនាំ និង បុគ្គលិក​សុខាភិបាល ក្រុ​គ្រូពេទ្យ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ អង្គការ​សុខភាព​ពិភពលោក , មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​សហរដ្ឋអាមេរិក និង វិទ្យាស្ថាន​ប៉ាស្ទ័រ កម្ពុជា ដែល​បាន​បំពេញ​កាតព្វកិច្ច​បាន​យ៉ាង​ល្អ​បំផុត ក្នុងការ​ស្រាវជ្រាវ ទប់ស្កាត់ ពិនិត្យ និង ព្យាបាល​ជំងឺ​កូ​វីដ ១៩ នៅ​កម្ពុជា នា​គ្រាកន្លងមក ។


​ក្រសួងសុខាភិបាល ក៏បាន​បញ្ជាក់​ផងដែរ​ថា ក្រសួង​នឹង​ជូនដំណឹង​ជា​បន្តបន្ទាប់​ដល់​សាធារណជន អំពី​ស្ថានភាព​ជំងឺ​កូ​វីដ ១៩ នេះ ៕ Kh

ថ្ងៃនេះ កម្ពុជា រកឃើញ​អ្នក​ឆ្លង​កូ​វីដ ១៩ ម្នាក់ ជាសះស្បើយ ៤ នាក់ (​រូបៈ ឯកសារ​)