កោសិកា​មហារីក​គឺ​ទទួលបាន​ខ្លាញ់​ពី​អាហារ​សម្បូរ​ជាតិ​ខ្លាញ់​

284
ចែករម្លែក

ជំងឺមហារីក​សុដន់​គឺជា​ជំងឺ​មួយ​ប្រភេទ​ដែល​នាំ​ឲ្យ​ស្រ្​តី​ស្លាប់​ច្រើនជាងគេ​នៅ​ទូទាំង​ពិភពលោក​។ ការកំនត់ រោគវិនិច្ឆ័យ និង​ការព្យាបាល​ទាន់ពេលវេលា​អាចជួយ​បង្ការ​ការស្លាប់​ដោយសារតែ​ជំងឺមហារីក​បាន​។ ការបង្ការ ជំងឺមហារីក​សុដន់​ក៏មាន​ការធ្វើ​តេស្ត​ជា​ទៀងទាត់​ដែរ​បើសិនជា​អ្នក​កំពុងតែ​មានការ​ប្រឈមមុខ​ខ្ពស់ បន្ទាប់មក​ត្រូវមាន​របប​អាហារ​ផ្តល់​សុខភាព និង​របៀប​រស់នៅ​ដែល​ផ្តល់​សុខភាព​។​ល​។​

​យោងទៅតាម​ការសិក្សា​ថ្មី​មួយ​បាន​ឲ្យ​ដឹងថា វា​ត្រូវបាន​កេ​រកឃើញថា​របប​អាហារ​មាន​ជាតិ​ខ្លាញ់​ខ្ពស់​ប្រហែល ជាដើម​ចម​មួយ​ទៅ​ចិញ្ចឹម​កោសិកា​មហារីក​សុដន់​។ ថ្វីបើ​វា​ត្រូវបាន​គេ​ដឹង​រួចហើយ​ថា​ភាពធាត់​ជ្រុល​អាច បង្កើន​ការ​ប្រឈម និង​ធ្វើ​ឲ្យ​អាកា​រៈ​ជំងឺមហារីក​សុដន់​កាន់តែ​ធ្ងន់ធ្ងរ​តែ​អ្នក​ស្រាវ​ស្រាវ​មិនបាន​ដឹង​អំពី​ទំនាក់ ទំនង​ដោយផ្ទាល់​នៃ​អាហារ​មាន​ជាតិ​ខ្លាញ់​ខ្ពស់ និង​កោសិកា​មហារីក​សុដន់​ឡើយ​។

​ក្រុមការងារ​មកពី New Hampshire សហរដ្ឋអាមេរិក​បាន​រកឃើញថា កោសិកា​មហារីក​សុដន់​អាច​ទទួល បាន​ខ្លាញ់​យ៉ាងច្រើន​ដែល​កើតចេញពី​មូ​លេ​គុល​សម្បូរ​ខ្លាញ់ ដែលមាន​ក្នុង​ចរន្តឈាម​។

​ការស្រាវជ្រាវ​នេះ​ត្រូវបាន​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Journal of Lipid Research ហើយ​វា​ក៏​នឹង​ក្លាយ​ទៅ ជា​ក្តីសង្ឃឹម​មួយ​ក្នុង​ការបង្ការ កំណត់​រោគវិនិច្ឆ័យ និង​ព្យាបាល​ជំងឺមហារីក​សុដន់​ដែរ​។ ម្យ៉ាងវិញទៀត វា​ត្រូវបាន​គេ​រកឃើញថា កោសិកា​មហារីក​អាច​ក្លាយទៅជា​ស៊ាំ​នឹង​ថ្នាំ​ជាច្រើន​ដែល​បញ្ឈប់​ការផលិត​ខ្លាញ់​។ ការសិក្សា​ថ្មី​បំផុត​បាន​រកឃើញថា កោសិកា​មហារីក​អាច​យក​ខ្លាញ់​ចេញពី​ក្នុង​ចរន្តឈាម​ហើយក៏​មិន​ត្រូវការ ផលិត​ខ្លួនឯង​ឡើយ​៕ ដោយៈ health.com.kh