កំពូលតារាបង្ហាញម៉ូត បេឡា ហាឌីដ ស្រាតល្វែងលើផ្តល់ដំបូន្មានដល់អ្នកគាំទ្រ ៣០ លាននាក់អំពីរបៀបការពារខ្លួនពីជំងឺកូវីដ១៩

330
ចែករម្លែក

ខណៈពេលជំងឺរាតត្បាតកូវីដ១៩កំពុងបន្តរាលដាលយ៉ាងឆាប់រហ័សនៅទូទាំងពិភពលោក ដែលបណ្តាលឱ្យឆ្លងមនុស្សជិត ៤១៨.០០០ នាក់រួមជាមួយអ្នកស្លាប់ជាង ១៨.៦០០ នាក់នៅទូទាំងពិភពលោក កំពូលតារាបង្ហាញម៉ូត អាយុ ២៣ ឆ្នាំ បេឡា ហាឌីដ បានប្រាប់អ្នកគាំទ្ររបស់នាងចំនួន ៣០ លាននាក់នូវអ្វីដែលត្រូវធ្វើនិងអ្វីដែលគួរចៀសវាង។

តារាបង្ហាញម៉ូតអាម៉េរិករូបនេះបានចែករំលែករូបថតស្រាតល្វែងលើរបស់នាងកាលពីចុងសប្តាហ៍ ប៉ុន្តែគ្របបាំងចុងសុដន់របស់នាងក្នុងគោលបំណងទាក់ទាញអ្នកគាំទ្ររបស់នាងឱ្យយកចិត្តទុកដាក់លើបញ្ជីនៃអ្វីដែលត្រូវធ្វើនិងអ្វីដែលមិនត្រូវធ្វើចំពេលកំពុងមានជំងឺរាតត្បាតជាសកល។

តារាបង្ហាញម៉ូតដើមកំណើតប៉ាឡេស្ទីនរូបនេះបានអំពាវនាវឱ្យអ្នកគាំទ្រស្នាក់នៅផ្ទះ ដោយផ្តល់ជូនពួកគេនូវគំនិតមួយចំនួនអំពីរបៀបប្រើពេលវេលាឱ្យមានប្រយោជន៍ក្នុងអំឡុងពេលនៃការឃ្លាតឆ្ងាយគ្នាពីសង្គម។

នាងហាឌីដបានសរសេរថា “ខ្ញុំនិងសុដន់ទាំងគូរបស់ខ្ញុំប្រាប់អ្នកឱ្យនៅក្នុងផ្ទះ! មិនត្រឹមតែសម្រាប់ខ្លួនអ្នកប៉ុណ្ណោះទេប៉ុន្តែថែមទាំងសម្រាប់ពិភពលោកទាំងមូលនិងមនុស្សទាំងអស់ដែលអ្នកស្រឡាញ់ផងដែរ។ វាជារឿងឆ្កួតព្រោះអ្វីដែលយើងត្រូវធ្វើគឺធ្វើការជាមួយគ្នាដើម្បីបន្ថយការឆ្លងវីរុសនេះ ហើយមនុស្សនៅតែមានបញ្ហាក្នុងការយល់ដឹង…កុំអាត្មានិយម!”។

ហាឌីដបានផ្តល់ដំបូន្មានដល់អ្នកដែលធុញទ្រាន់នឹងការស្នាក់នៅក្នុងផ្ទះឱ្យ “ធ្វើសមាធិ រៀនដេរប៉ាក់ រៀនចងខ្សែស្បែកជើង ឬ ប្រលែងលេងជាមួយសត្វចិញ្ចឹម” ដែលប្រហែលរំភើបរីករាយខ្លាំងណាស់ ដែលទទួលបានការយកចិត្តទុកដាក់ ២៤ ម៉ោងពីអ្នកពេញៗមួយថ្ងៃ។

នាងបានសរសេរទៀតថា “សរសេរកំណាព្យមួយឱ្យទៅម្តាយរបស់អ្នក! ខ្ញុំគិតថា Tiktok ក៏ល្អដែរ ប្រសិនបើចង់បំបាត់ការធុញទ្រាន់! ស្វែងយល់ពីចំណុចខ្លាំងរបស់អ្នក! បន្ទាប់មករៀនសូត្រអំពីវា! ហើយក្លាយជាមនុស្សប្រសើរជាងមុន។ រឿងចុងក្រោយ…មិនមែនជាព័ត៌មានថ្មីទេ ប៉ុន្តែ…ត្រូវលាងដៃទាំងអស់គ្នា។ ចំពោះមនុស្សដែលកំពុងធ្វើការនិងអ្នកដែលមិនអាចធ្វើការបាន…ខ្ញុំស្រឡាញ់អ្នករាល់គ្នា ហើយខ្ញុំកំពុងគិតអំពីអ្នករាល់គ្នា! …❤️”៕ ដោយ៖ កញ្ញាដាលីស

នាងបេឡា ហាឌីដ ស្រាតល្វែងលើដើម្បីទាក់ទាញអ្នកគាំទ្រឱ្យយកចិត្តទុកដាក់ការពារខ្លួនពីកូវីដ១៩