កំហិត​ការធ្វើដំណើ​រៈស​ម្តេច​តេ​ជោ​បញ្ជាក់​ថាព្រោះ​ពុំមាន​ជម្រើស​

224
ចែករម្លែក
សម្តេចតេជោហ៊ុនសែន បុរសខ្លាំងនៃកម្ពុជា

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​ភ្លាមៗ​បន្ទាប់ពី​រាជរដ្ឋាភិបាល​ចេញ​បទបញ្ជា​ស្តីពី​ការដាក់កំហិត​លើ​ការធ្វើដំណើរ​ក្នុងប្រទេស ក្នុង​គោលដៅ​ទប់ស្កាត់​ការរីក​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩នោះ នៅរសៀលថ្ងៃទី៩ខែមេសានេះសម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ធ្វើ​បញ្ជាក់បន្ថែម​អំពី​មូលហេតុ​នៃ​ការចេញ​នូវ​បទបញ្ជា​នេះ​។​

​ផេ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ​នៅ​រសៀល​ថ្ងៃទី​៩​ខែមេសា​នេះ​ដោយ​អម​ជាមួយ​រូបថត​មួយ​សន្លឹក​ដែល​គ្រង​ឯកសណ្ឋាន​ជា​នាយទាហាន​សម្តេច​តេ​ជោ​បាន​បញ្ជាក់ថា​ដើម្បី​សុវត្ថិភាព​របស់​ជាតិ​និង​ជីវិត​របស់​ប្រជាជន​ខ្ញុំ​ពុំមាន​ជម្រើស​អ្វី​ឱយ​ល្អ​ជាង​ការចេញ​បទបញ្ជា​បែបនេះ​ទេ​។​ប្រសិន​មានច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​គ្រាអាសន្ន​ប្រហែលជា​ច្បាប់​នោះ​ត្រូវ​យកមកអនុវត្ត​នាពេល​នេះដែរ​។​សូម​ការយោគយល់​ពី​សំណាក់​បងប្អូន​ជនរួមជាតិ​ក្នុង​គ្រា​ដ៍​លំបាក​នេះ​៕​សរន