ក្តីសង្ឃឹម​កាន់​តែមាន​ខ្ពស់ នៅពេល​វ៉ាក់សាំង​ហ៊ី​វ​ថ្មី​បញ្ឈប់​ស្វា ២​ភាគ​៣ មិនឱ្យ​ឆ្លង​វីរុស និង បង្កើន​ភាពស៊ាំ​ដល់​ស្វា ៤០០ ក្បាល​

1024
ចែករម្លែក

​អ្នកវិទ្យាសាស្ត្រ​សង្ឃឹមថា វ៉ាក់សាំង​ប្រឆាំងនឹង​វីរុស​ហ៊ី​វ​ទីបំផុត​នឹងត្រូវ​រកឃើញ បន្ទាប់ពី​វីរុស​នេះ​បាន​ផ្ទុះឡើង​រយៈពេល ៣៥ ឆ្នាំ​មកនេះ​។​

​ការធ្វើ​តេស្ត​បានបង្ហាញ​ថា ថ្នាំ​ថ្មី​បាន​បញ្ឈប់​សត្វ​ស្វា​២​ភាគ​៣​មិនឱ្យ​ឆ្លង​វីរុស​ហ៊ី​វ ខណៈ​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​របស់​ស្វា​ពេញវ័យ​ដែលមាន​សុខភាព​ល្អ​ប្រហែល ៤០០ ក្បាល​។​

​មាន​វ៉ាក់សាំង​ហ៊ី​វ​តែ​៤​ប៉ុណ្ណោះ​ត្រូវបាន​សាកល្បង​លើ​មនុស្ស ដោយ​ធ្វើឱ្យ​ការធ្វើ​តេស្ត​បច្ចុប្បន្ននេះ​ក្លាយជា “​ព្រឹ​ត្ដិ​ការណ៍​ដ៏​សំខាន់​”​។ នេះ​បើ​យោងតាម​ក្រុម​អ្នកវិទ្យាសាស្ត្រ​មកពី​វិទ្យាស្ថាន​នានា​ដូចជា ហា​វើដ និង MIT​។​

​ពួក​អ្នកវិទ្យាសាស្ត្រ​បានដាក់​ស្វា​ដែល​ចាក់​វ៉ាក់សាំង​រួច​ឱ្យ​ប៉ះពាល់​នឹង​វីរុស​ហ៊ី​វ​ចំនួន ៦ ដង ហើយ​មានតែ​១​ភាគ​៣​ប៉ុណ្ណោះ​បាន​ឆ្លង​ហ៊ី​វ​។

​នៅក្នុង​ការធ្វើ​តេស្ត​មួយ​ហៅថា Imbokodo អ្នកវិទ្យាសាស្ត្រ​ក៏បាន​ចាប់ផ្តើម​ធ្វើតេស្ត​វ៉ាក់សាំង​ថ្មី​លើ​ស្ត្រី​ចំនួន ២.៦០០ នាក់​នៅ​ទ្វីបអាហ្វ្រិក​ភាគខាងត្បូង​ផងដែរ​។​

​ស្ត្រី​ទាំងនោះ​ត្រូវបាន​គេ​ជឿថា​មាន​ហានិភ័យ​ខ្ពស់​ក្នុងការ​ឆ្លង​ហ៊ី​វ ហើយ​អ្នកវិទ្យាសាស្ត្រ​សង្ឃឹមថា ការធ្វើ​តេស្ត​នឹង​ហុច​ចេញ​នូវ​លទ្ធផល​នៅ​ឆ្នាំ ២០២១៕ ដោយ៖ កញ្ញាដាលីស

ថ្នាំ​ថ្មី​បាន​បញ្ឈប់​សត្វ​ស្វា​២​ភាគ​៣​មិនឱ្យ​ឆ្លង​វីរុស​ហ៊ី​វ ខណៈ​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​របស់​ស្វា​ពេញវ័យ​ដែលមាន​សុខភាព​ល្អ​ប្រហែល ៤០០ ក្បាល