ក្តីសង្ឃឹម​របស់​ក្រុមគ្រូពេទ្យ​ជួរមុខ​ពលរដ្ឋ​ខ្មែរ​ពិតជា​គេច​ផុតពី​មេរោគ​កូ​វីដ​19​នៅ​ខេត្ត​ព្រះសីហនុ

702
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ខេត្ត​ព្រះសីហនុ​៖​គ្រូពេទ្យ​ជួរមុខ​ដែល​មើល​ការខុសត្រូវ​និង​ព្យាបាល​ផ្ទាល់​ជាមួយ​អ្នកជំងឺ​កូ​វីដ​-១៩​ក្នុង​ខេត្ត​ព្រះសីហនុ​ប្រាប់ថា​គិត​ត្រឹម​ល្ងាច​ថ្ងៃទី​២៨​ខែមីនា​ឆ្នាំ​២០២០​ស្ថានភាព​សុខភាព​អ្នកជំងឺ​ជនជាតិខ្មែរ​២​នាក់​និង​អ្នក​ទេសចរណ៍​ជនជាតិ បារាំង​៣២​នាក់​(​សរុប​៣៤​នាក់​) នៅ​ល្អ​ធម្មតា មិនមាន​អាកា​រៈ​អ្វី​ឈានទៅដល់​ការព្រួយបារម្ភ​ឡើយ​។

​បើតាម​ក្រុមគ្រូពេទ្យ​បញ្ជាក់ថា​គិត​មក​ត្រឹម​ថ្ងៃ​ដដែល​នេះ​អ្នកជំងឺ​ទាំង​៣៤​នាក់​រក្សាទុក​ព្យាបាល​ក្នុង​សណ្ឋាគារ​មួយកន្លែង​ស​វុ​ត្ថិ​ភាព​ដាច់​ឆ្ងាយ​ពី​មហាជន​មាន​រយៈពេល​ជិត​១០​ថ្ងៃ​ហើយ​។​ក្នុងនោះ​ការរក្សា​ទុក​ព្យាបាល​នឹងធ្វើ​បន្ត​រហូតដល់​ជាសះស្បើយ​មុននឹង​អនុញ្ញាតឱ្យ​ត្រឡប់ទៅផ្ទះ​និង​ប្រទេស​កំណើត​វិញ​។​

ក្រុមគ្រូពេទ្យ​ជួរមុខ​របស់​យើង ក៏បាន​គោរព​ថ្លែងអំណរគុណ​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ​ហ៊ុនសែន​,​ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល​,​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ​កង​ម្លាំ​ង​មាន​សមត្ថកិច្ច​គ្រប់ផ្នែក​។​ដែល​បាន​លើកទឹកចិត្ត​គាំទ្រ​និង​ផ្តល់ជំនួយ​ជា​កម្លាំង​,​ជា​សម្ភារៈ​,​ជា​ស្មារតី​ជួយ​ដល់​ដំណើរ​គ្រប់គ្រង​ព្យាបាល​អ្នកជំងឺ​ទាំងអស់​ហើយក៍​ដាក់​ការ​សង្ឃឹមថា​«​ផុត​ពីនេះ​ទៅនឹង​លែងមាន​អ្នកជំងឺ​ថ្មី​ទៀត ដោយសារតែ​ការចូលរួម​ការពារ​ទាំ​ង​អស់​គ្នា » ៕S/​