ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​ក​គ្រោង​បន្ត​រដូវ​កាល​ដោយ​លេង​បិទទ្វារ​នៅ​ដើមខែ​ឧសភា​

198
ចែករម្លែក

​ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​ក​កំពុងធ្វើការ​ងារ​លើ​ផែនការ​មួយ ដើម្បី​ចាប់ផ្តើម​រដូវ កាល​នេះ​បន្តទៀត ដោយ​លេង​បិទទ្វារ​នៅ​ចុង​សប្តាហ៍​ដំបូង​នៃ​ខែឧសភា​ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃអាទិត្យ​ទី​១២​ខែកក្កដា​។​
​ ​
សំណើ​ដែល​នឹងត្រូវ​ពិភាក្សា​លម្អិត​នៅ​សន្និសីទ​តាម​ទូរស័ព្ទ​ក្នុងចំណោម​ក្លិប​ទាំង​២០​នៅ​ថ្ងៃ​សុក្រ​នេះ គឺ​ត្រូវការ​ការគាំទ្រ​ពី​រដ្ឋាភិបាល ស្ថាប័ន​សុខាភិបាល​និង​ស្ថាប័ន PFA ។ ប៉ុន្តែ​គេ​មើលឃើញថា វា​ជា​វិធី​ល្អ​មួយ​ក្នុងការ​កាត់បន្ថយ​ការខាតបង់​ហិរញ្ញវត្ថុ​និង​ការ​គំរាម​ផ្នែក​ហិរញ្ញវត្ថុ​ដែល​បង្កឡើង​ដោយ​ជំងឺ​កូ​រ៉ូ​ណា​។​
​ ​
ការបន្ត​សកម្មភាព​ប្រកួត​របស់​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​នេះ គឺ​ផ្តើមចេញពី​បញ្ហា​ហិរញ្ញវត្ថុ​ដែល​ខ្លួនពឹង​ផ្អែកលើ​ក្រុមហ៊ុន​ឃោសនា នានា ដែលមាន​កិច្ចព្រមព្រៀង​ជា​ទឹកប្រាក់​៣​ពាន់​លាន​ផោន ហើយនឹង​ត្រូវ​ចប់​នៅ​ថ្ងៃទី​៣១​ខែកក្កដា​។​
​ ​
គេ​ជឿថា តាម​លក្ខខណ្ឌ​របស់​ក្រុមហ៊ុន​ទូរទស្សន៍ ការកាត់បន្ថយ​ពេលវេលា​ដើម្បី​បញ្ចប់​រដូវកាល​នេះ​គឺ​ត្រឹម​ថ្ងៃទី​១៦​ខែកក្កដា ហើយ​ប្រសិនបើ​យុទ្ធនាការ​នេះ​មិនបាន​បញ្ចប់​ត្រឹម​ថ្ងៃ​នោះទេ ទូរទស្សន៍ Sky Sports BT Sport និង​ម្ចាស់​ភាគហ៊ុន​ផ្សេងទៀត​អាច​ទាមទារ​សំណង​ដែលមាន ទឹកប្រាក់​សរុប​៧៦២​លាន​ផោន​។​
​ ​
ក្រុមហ៊ុន​ទូរទស្សន៍​កំពុង​ជំរុញ​ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ឲ្យ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ឆាប់ៗ​តាម​ដែលអាចធ្វើ​ទៅបានខណៈ​ពួកគេ​កំពុង​បាត់បង់​អ្នក​ជាវ​ក្នុង​កម្រិត​យ៉ាង​លឿន​ហើយ​ចង់ដឹងថា តើ​ក្របខ័ណ្ឌ​នេះ​អាច​វិលត្រឡប់​ទៅរក​សភាព​ដើម​វិញ​នៅពេលណា​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​