ក្រសួងការបរទេស​បើក​កិច្ចប្រជុំ​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​

772
ចែករម្លែក

ដោយ:មុនី​រ័ត្ន​/​ភ្នំពេញ ៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៩ នេះ នៅ​ទីស្តីការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។​

លោក​ឧបនាយករដ្ឋមន្ត្រី​ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​
​អន្តរជាតិ អញ្ជើញ​ធ្វើជា​អធិបតី​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​នេះ​។ រដ្ឋមន្ត្រី​ក្រសួងការបរទេស នឹង​ថ្លែង​សុន្ទរកថា​បើក ដោយ​ផ្តោត​ទាំងស្រុង​លើ​វត្តមាន និង​ការរួមចំណែក​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​ក្នុងស្រុក នៅក្នុង​កិច្ច​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​កម្ពុជា ព្រមទាំង​សិទ្ធិ​និង​កាតព្វកិច្ច​របស់​ពួកគេ ក្រោម​ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។​

អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ រួមមាន តំណាង​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​របស់​
កម្ពុជា និង​តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស ដែល​សរុប​ទាំងអស់​ប្រមាណ​៣០០​នាក់​។​

​លោក​កេ​ត សោ​ផាន់ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​ថា អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងការបរទេស និង​សហ​ប្រតិ​ត្តិ​ការ​អន្តរជាតិ គិត​ត្រឹម​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៨ មាន​ចំនួន​សរុប ៣៨៦​។​​គួរ​កត់សម្គាល់ថា នេះ​គឺជា​កិច្ចប្រជុំ​លើក​ទី​១ ដែល​ក្រសួងការបរទេស និង​សហប្រតិបត្តិការ អន្តរជាតិ​រៀបចំឡើង ក្នុង​គោលបំណង​ផ្លាស់ប្តូរ​ទស្សនទាន​ដោយស្មោះ​ត្រង់ និង​ពង្រឹង​​កិច្ចសហប្រតិបត្តិការ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​៕B/